កីឡាពិត ជាធ្វើអោយ មនុស្សយើង ជំនះ ឧបសគ្គ បានមែន មិនថាវា តូចឬធំ ឡើយ ។ ហើយថ្មីៗ នេះ មានការប្រកួត ប្រណាំង ស្គីមួយ យ៉ាងចំលែក ដែលធ្វើឡើង នៅឯភ្នំមួយ ដែលគ្រប ដណ្តប់ ដោយ ព្រិលយ៉ាង ត្រជាក់នៅ ប្រទេសអាលឺម៉ង់ ។
អកាសធាតុ និងទីកន្លែង ពិតជាត្រជាក់ ខ្លាំងណាស់ តែអ្នកចូលរួម ប្រកួតស្គី នៅហ៊ានស្រាតប្រលែង ល្វែងខាងលើ មិនខ្លាច ត្រជាក់សោះឡើយ ។ អ្នកចូលរួម ទាំងប្រុស ទាំងស្រី ត្រូវស្រាតចេញហើយ អោយពាក់តែ ស្បែកជើង ស្រោមដៃ មួកការពារ និងខោទ្រនាប់ ហើយព្រលែង ល្វែងខាងលើ ដើម្បី ចូលរួមប្រកួត ។
កម្មវិធី ប្រកួតស្គីនេះ ទើបតែ ត្រូវបាន ប្រព្រឹត្តឡើង នៅប្រទេស អាលឺម៉ង់ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប៉ុណ្ណោះ ហើយបាន ទាក់ទាញ ភ្ញៀវទេសចរណ៍ និងកីឡាករ កីឡាការនី ជាច្រើន ។ អ្នកដែលប្រកួត ត្រូវប្រណាំងគ្នា ក្នុងរយៈ ចំងាយ ៩០ ម៉ែត ហើយអ្នកដែល ឈ្នះទទួលបាន ប្រាក់រង្វាន់ ១០០០ អឺរ៉ូ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14