CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាសព្វាវុធ ដែលរើបអូសបាន ដោយរដ្ឋាភិបាល យោធាថៃ ធ្វើរដ្ឋប្រហារ ដាក់តាំងបង្ហាញ ជាសាធារណៈ

ព័ត៌មានអន្តរជាតិ ៖ ងាកក្រឡេកទៅមើល ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ កាលពីវេលាម៉ោងជិត៨ យប់មិញនេះ បានចេញផ្សាយ សារព័ត៌មានរូបភាព អោយដឹងថា កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៤ ម្សិលមិញ បណ្តាសព្វាវុធ ជាច្រើន ត្រូវបានគេដាក់តាំងបង្ហាញ អំឡុងពេលដែលមាន សន្និសិទសារ ព័ត៌មាន នៅឯ ទីស្នាក់ការប៉ូលីស ក្រុង បាងកក ប្រទេសថៃ ។

គួរបញ្ជាក់ថា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី ២២ ខែ ឧសភា​ រួចមក ក្រុមមន្រ្តីប៉ូលីស ក៏ដូចជា យោធា​ បានរឹបអូស បណ្តាសព្វាវុធ រួមមានដូចជា កាំភ្លើង គ្រាប់បែកដៃ និងអាវុធធ្វើដោយ ដៃជាច្រើនផ្សេងទៀត ពីឃ្លាំងស្តុកសព្វាវុធសម្ងាត់មួយកន្លែង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand Thai Bangkok Int news Unt news Breaking news Asia PM