CamNews

កីឡា 

Updated៖ ជុំវិញបញ្ហា ដែលឈាន​ទៅដល់​ការលុប​ចោល នូវសន្និសិទ្ធការសែតរបស់ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ ក្រោយពីមានរំសាយចោលនូវ​ សន្និសិទ្ធការសែតតាមទូរស័ព្ទរបស់លោក ប៉ាក់គីអៅទៅ ក៏បាន​លេចឡើងនូវមន្ទិល​សង្ស័យជាច្រើន​ ខណៈដែល​មានការចុះផ្សាយព័ត៌មានជាបន្ដបន្ទាប់ថា មូលហេតុ​ដែលឈានទៅដល់ការលុបចោលនេះ គឺផ្ដោតសំខាន់ទៅលើ ការរៀបចំបច្ចេកទេស​ ក្នុងកម្មវិធីទាំងមូល ដែលមានភាព រអាក់រអួល ទៅលើប្រព័ន្ធទំនាក់ទំនង ។ 

យោងតាមការចុះផ្សាយរបស់​គេហទំព័រ sports.yahoo បានបង្ហាញឲ្យដឹងថា កត្ដាចំបង ដែលឈានទៅដល់ការលុបកម្មវិធីមួយនេះ គឺបង្កឡើងដោយការរៀបចំប្រព័ន្ធទំនាក់ទំនង មានបញ្ហាមិនអាចធ្វើការទាក់​ទងគ្នាបានល្អ រហូតដល់មានការកើនឡើងអ្នកខលចូល តែមិនអាចទទួលបានទាំងអស់ ហេតុនេះហើយទើប លោក Bob Arum បានបញ្ជាឲ្យ​បឹទចោល ការទាក់ទងនោះ​ ខណៈដែលទើបតែទទួលបាន ប្រិយមិត្ដមួយរូប បានសួរសំនួរទាក់ទង នឹងស្ថាន​ភាពដែលបានកើតឡើងក្នុង ទីលានហ្វឹកហាត់ ។ 

ប្រពភព័ត៌មានបានបន្ដទៀតថា​ លោក Bob Rum បានចេញសេចក្ដីថ្លែងការណ៍មួយ បង្ហាញពីបញ្ហាទំនាក់​ទំ​នងគឺមានភាពមិនប្រកក្រតីហើយ ប៉ុនក្រុមការងារនៅពេល មិនអាចធ្វើការទាក់ទងគ្នាបានទាល់តែ​សោះ​​ ហើយផ្នែកខាងទទួលទូរស័ព្ទដទៃទៀត ក៏មានបញ្ហាដូចគ្នាផងដែរ​។ 

ដកស្រង់ពាក្យសម្ដីរបស់ Bob Arum បានលើកឡើងបន្ដទៀតថា គាត់បានសួរទៅកាន់អ្នករៀបចំការងារប្រព័ន្ធ​ទាក់ទងដែរ ឲ្យមានការសាកល្បង និង រៀបចំឲ្យបានល្អ មុនពេលដែលប្រតិបត្ដការ ហើយម្យ៉ាង​វិញទៀត គាត់ចង់ឲ្យភ្នាក់ងារបណ្ដាញទាក់ទងទាំងនោះ កំណត់ការទាក់ទងតែក្រុមអ្នកការសែតធំៗ​ ហើយសួរសំណូរទាក់ទាកទងនឹងការប្រកួតរបស់ ប៉ាក់គីអៅបានហើយ មិនចាំបាច់សួរអ្វីផ្សេងនោះទេ ចៀស​​វាង​ការចំណាយពេលវេលាច្រើន ។ តែជាអកុសល ភ្ជាប់មនុស្សទី ១ បែជាចំ Michael Marley ហើយសួរសំណូរច្រាសទិសដៅដែលចង់បានទៅវិញ។ 

យោងតាមការលើកឡើងរបស់គេហទំព័រផ្សេងទៀតបានចុះផ្សាយថា មូលហេតុបន្ថែមព្រោះ លោក Bob Arum មើលឃើញ ប៉ាក់គីអៅ មានភាពមាញឹកនឹងលើកទូរស័ព្ទ របស់អ្នកខលចូល ដែលជំវិញបញ្ហាសំណួរជាច្រើនដូចគ្នា​ ពីបណ្ដាញផ្សព្វផ្សាយផ្សេងគ្នា ទើបគាត់សម្រេចចិត្ដលុបកម្មវិធីនេះចោលទៅ ។ នេះបើតាម dailymail ។ 

ព័ត៌មានបឋម៖ មួយសំណួរដំបូងរបស់ប្រិយមិត្ដ បានបិទសន្និសិទ្ធការសែត របស់ប៉ាក់គីអៅ ត្រឹមតែ៦ នាទី ធ្វើឲ្យភ្នាក់ផ្អើលជាខ្លាំង

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.yahoo



Tags: boxing news Manny Pacquiao Conference call