CamNews

ព័ត៌មានអន្តរជាតិ 

គិតត្រឹម ២៤ម៉ោង វាយប្រហារ ដល់ ២៤ លើក នេះហើយ​ស្នាដៃ ទ័ពអាមេរិក កំទេច ISIS នៅ ២ប្រទេសផ្សេងគ្នា

ព័ត៌មានអន្តរជាតិ ៖ ទ័ពអាកាសចម្រុះដឹកមុខដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ សរុប ២៤លើក គិតត្រឹម ២៤ម៉ោង កំទេច ទីតាំង ISIS នៅ   ក្នុង ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ នេះបើយោងតាម សេចក្តីរាយការណ៍ ពីសារព័ត៌មាន Reuters ។


ប្រភពបន្តឲ្យដឹងថា ថ្ងៃច័ន្ទកន្លងទៅនេះ ទ័ពអាកាស ដឹកមុខដោយសហរដ្ឋ បានបើកការវាយប្រហារ ដល់ទៅ ២១លើក ជិតទីក្រុង Ramadi ដោយបានកំទេច ទីតាំងស្តុកប្រេង  និង រថពាសដែក ជាដើម ។ ខណៈការវាយប្រហារមួយចំនួនផ្សេងទៀត បានកំទេចទីតាំងស្នូល ISIS នៅតាមបណ្តាតំបន់មួយ ចំនួនផ្សេងទៀត រួមមាន   ដូចជា Al Huwayja, Kisik, Mosul, Qayyara និង  Sinjar ។ ថ្ងៃអង្គារ ម្សិល មិញនេះផ្ទាល់តែម្តង កងកម្លាំង Combined  Joint Task Force ឲ្យដឹងថា ការវាយប្រហារ​ ដាច់ដោយ ឡែក ៣ផ្សេងទៀត ទ័ពអាកាស ដឹកមុខដោយអាមេរិក បានបើកការវាយប្រហារ កំទេច ទីតាំងស្នូល ISIS នៅក្នុងប្រទេស ស៊ីរីវិញម្តង ដោយ  បាន  កំទេចទីតាំង ស្តុក  អាវុធ ២កន្លែងរបស់ ISIS ។ សរុប ត្រឹមតែ ២៤ម៉ោង ទ័ពអាកាស អាមេរិក វាយ ប្រហារ កំទេច ISIS ដល់ទៅ ២៤លើក នៅលើទីតាំង ២ ប្រទេស ផ្សេងគ្នា ស៊ីរី និង អ៊ីរ៉ាក់ ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda