CamNews

ប្លែកៗ 

ប្លែក! ប៉ូលីសចេះផ្ញើរកាតគ្រឹស្តម៉ាក់ ទៅកាន់ជនពាលដែរ


កាណាដា៖ ក្រុមប៉ូលីសនៅទីក្រុង Abbotsford បានផ្ញើរកាតគ្រឹស្តម៉ាក់ទៅកាន់ក្រុមជនពាល និង
អ្នកលក់គ្រឿងញៀនជាច្រើន សម្រាប់ជាឱកាសថ្ងៃគ្រឹស្តម៉ាក់ និងឆ្នាំថ្មីខាងមុខនេះ។

នៅលើកាតគ្រឹស្តម៉ាក់ទាំងនោះមានដាក់រូបលោកតាណូអែល ដែលមានស្ពាយកាំភ្លើងហើយមាន
សារដែលសរសេរថា “ក្រុមប៉ូលីសយើងជឿថា ពួកឯងទាំងអស់គ្នានឹងកែខ្លួនឲ្យល្អនៅក្នុងជីវិតវិញ
ព្រោះវានៅមិនទាន់យឺតពេលនៅឡើយទេ។ ចូរទាំងអស់គ្នាភ្ញាក់ខ្លួនឡើង!ដើម្បីខ្លួនឯង និងគ្រួសារ
ត្រូវផ្លាស់ប្តូរជីវិតថ្មីនៅឆ្នាំថ្មីឆ្នាំ ២០១៣នេះ”។

កាតទាំងនេះត្រូវបានផ្ញើរទៅកាន់ក្រុមជនពាល តាមរយៈគេញសំងាត់ បើយោងទៅតាមប្រសាសន៍
របស់ក្រុមប៉ូលីសនាទីក្រុង Abbotsford កាលពីថ្ងៃច័ន្ទ។

ក្រុម B.C. force's Operation របស់ប៉ូលីសសង្ឃឹមថា ការផ្ញើរកាតនេះនឹងអាចធ្វើឲ្យក្រុមជនពាល
និងក្រុមអ្នកលក់គ្រឿងញៀនទាំងអស់នោះ អាចកែខ្លួនឡើងវិញបានដើម្បីសន្តិសុខ និងសណ្តាប់
ធ្នាប់សង្គម។

តើប្រិយមិត្តទាំងអស់គ្នាយល់ថា វាមានប្រសិទ្ធភាពឬទេក្នុងការធ្វើបែបនេះ?

ដោយ៖ មិនា
ប្រភព៖ huff


Tags: strange police