CamNews

ជីវិតរស់នៅ 

យុវវ័យកូរ៉េនិងការភ័យខ្លាច"អាពាហ៍ពិពាហ៍ ជិត២០០.០០០ដុល្លារ"

មនុស្សជាច្រើនប្រហែលជាគិតថាការរៀបការគឺត្រូវការតែការស្រលាញ់គ្នាជាការស្រេច។
ប៉ុន្តែនៅ
កូរ៉េជាមធ្យមអ្នកត្រូវការលុយជិត២០០.០០០ដុល្លារដើម្បីយកបានមនុស្សដែល
ខ្លួនស្រលាញ់។

ព័ត៌មានពីការចំណាយក្នុងការរៀបការដ៏ហួសប្រមាណនេះ មានប្រភពមកពីប្រពៃណីវប្បធម៌ក្នុង
ការរៀបការរបស់គ្រួសារដែលចូលចិត្តរើសអើង និងច្បាប់ទូទៅប្រចាំទស្សវត្សន៍ពីការដែលកូនកំ
លោះត្រូវមានលទ្ធភាពទិញផ្ទះរស់នៅ។ តាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ ចំណាយមធ្យមសំរាប់
ការរៀបការមួយគូនៅឆ្នាំ២០១១ កើនឡើងប្រហែល២៧០%បើប្រៀបនឹងឆ្នាំ១៩៩៩ ក្នុងពេលដែល
អតិផរណាក្នុងរយះពេលនេះគឺកើនឡើង៤៥,៥% គឺមានគម្លាតឆ្ងាយពីចំនូលសរុបប្រចាំឆ្នាំរបស់គ្រួ
សារនីមួយៗ(ប្រហែល៤២.៤០០ដុល្លារ)។ កត្តានេះបានធ្វើគូកំណាន់ជាច្រើនគូត្រូវពឹងពាក់ទៅលើ
ឪពុកម្តាយ រឺខ្ចីបុលដើម្បីរៀបការ។

ស្រ្តីម្នាក់អាយុ២៧ឆ្នាំ ធ្វើការក្នុងផ្នែកហិរញ្ញវត្ថុ បាននិយាយថាឪពុកម្តាយរបស់នាងបានចំណាយ
អស់ជិត៩០%ក្នុងចំនួន១២២.៩០០ដុល្លារសំរាប់ការរៀបការ។ នាងបានបន្ថែម"ពួកខ្ញុំត្រូវប្រើលុយ
របស់ឪពុកម្តាយខ្លួន លុយសន្សំពីប្រាក់ចូលនិវត្តន៍របស់គាត់"។ គ្រូបង្រៀនកូនក្មេងវ័យ៣០ឆ្នាំ
ម្នាក់បានរៀបរាប់ថា ប្តីរបស់គាត់រកប្រាក់ចំនូលបានតែ៣៤.១៣៩ដុល្លារ/ឆ្នាំ គាត់បានខ្ចីថែម
៣៨.៤០៦ដុល្លារទៀតដើម្បីប្រារព្ធពិធីរៀបការ ជាមួយចំនួនភ្ញៀវ៦០០នាក់៕

ដោយ៖ Nano
ប្រភព៖ zing





Tags: korean youth weddinglifestyle