CamNews

យានយន្ត 

ងាកមកមើល ម៉ូដែល ​​Mitsubishi Outlander SUV 2015 ម្ដងមើល ទំនើបមិនចាញ់ស៊េរីផ្សេងឡើយ

យានយន្ដ៖ ប្រិយមិត្ដប្រាកដជាភ្ញាក់ផ្អើលជាមិនខានក្រោយពីបានស្គាល់ សមាសភាពម៉ូដែលថ្មីរបស់​ក្រុមហ៊ុន ​Mitsubishi នូវស៊រីឆ្នាំ ២០១៥ ដែលមានលក្ខខណៈទំនើប សង្ហា និង រឹងមាំនោះគឺ Mitsubishi Outlander SUV។​

ជាច្រើនជំនាន់កន្លងមកហើយ ដែលក្រុមហ៊ុនមួយនេះ មិនសូវជាមានភាព លេចធ្លោប៉ុន្មានទេក្នុងសង្គមទីផ្សារ ប្រកួតប្រជែង ប៉ុន្ដែស្នាដៃគុណភាពផលិតផលរបស់ខ្លួន តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីករឡើយពីសំណាក់ប្រិយមិត្ដគាំទ្រ។ រហូតមកទល់ពេលឥលូវ សម្រាប់ម៉ូដែល ដែលកំពុងតែលើកឡើងពេលនេះ ក្រុមហ៊ុន បានឧទ្ទេសនាមថា​ជាប្រភេទ រថយន្ដដែលប្រើសមាសភាពរូបរាង គុណភាព និង ប្រណិតភាពជា​មួយប្រព័ន្ធគ្រប់គ្រងដោយ​ប្រើបច្ចេកវិទ្យាចុងក្រោយ មិនចាញ់ ផលិតផលក្រុមហ៊ុនទំនើបផ្សេងៗនោះទ ។ 

Mitsubishi Outlander SUV 2015 ប្រើសមាភាពកម្លាំងម៉ាស៊ីន សមស្របទៅនឹងរូបរាងគឺ ៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយោប្រេង ២.៤ liter និងរង្វាស់ទំហំកម្លាំងគឺ ១៦៦ សេះ ប្រើប្រអប់លេខអូតូ បញ្ជាចលនាដោយកង់មុខ​ ។ សម្រាប់តម្លៃវិញ ម៉ូដែលស៊េរីមួយនេះ គឺចាប់ពី ២៣២០០ ដុល្លារឡើងទៅ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mitsubishi


Tags: vehicle Mitsubishi Outlander SUV 2015