ព័ត៌មានអន្តរជាតិ ៖ អង្គការឃ្លាំមើល សុវត្ថិភាពចំណីអាហារ នៅក្នុង ប្រទេស ចិន បានស្នើអោយ ក្រុមហ៊ុនផលិតទឹកដោះគោ ចំនួន ៣ នៅភាគកណ្តាល ខេត្ត Shaanxi ហៅត្រលប់មកវិញ នូវម្សៅ ទឹកដោះគោដែលខ្លួនបានផលិតឡើងមិនស្របតាមបទដ្ឋានស្តង់ដា ខណៈ ជម្រុញអោយរដ្ឋាភិ បាលក្នុងស្រុកដាក់បន្ទុក និង ពិន័យទៅលើសហគ្រាសទាំងនោះ ក្នុងករណី រំលោភបទបញ្ញាត្តិ ។
ម្សៅទឹកដោះគោ ខូចគុណភាព គឺជាប្រធានបទ ដ៏រស៊ើបនៅក្នុងប្រទេសចិន បន្ទាប់ពីរឿងអាស្រូវ ឆ្នាំ២០០៨ស្តីពីភាពភ័យខ្លាចហានិភ័យចំពោះសុខភាពពាក់ព័ន្ធនឹងម្សៅទឹកដោះគោខូចគុណភាព មានផ្ទុកសារជាតិ melamine ដែលបានសម្លាប់ក្មេងៗ ហោចណាស់ ៦ នាក់ និងរាប់ពាន់នាក់ផ្សេង ទៀតធ្លាក់ខ្លួនឈឺ ។
រដ្ឋបាលសុវត្ថិភាព ឧសថ និង ចំណីអាហារ គូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួន អំឡុងថ្ងៃអង្គារ កន្លងទៅនេះ អោយដឹងថា មានករណីរកឃើញ សារជាតិ នីត្រាត (nitrate) កម្រិតច្រើនហួសហេតុ នៅក្នុងម្សៅទឹកដោះគោ ៥ ប្រភេទផ្សេងៗពីគ្នា ផលិត ដោយ សហគ្រាស Shaanxi Guanshan Dairy Co Ltd ខណៈរបកគំហើញមួយនេះ ត្រូវ បាន ស្តែងចេញឡើង បន្ទាប់ពីមានការធ្វើតេស្តិ៍នា ដើមឆ្នាំ ។
មិនត្រឹមតែប៉ុណ្ណោះ ប្រភពបញ្ជាក់អោយដឹងថា កម្រិត សារជាតិ selenium ច្រើនជ្រុល ខ្ពស់ជាង បទដ្ឋានស្តង់ដានោះ ត្រូវបានគេរកឃើញដូចគ្នាដែរ នៅក្នុងម្សៅទឹកដោះគោ ២ ប្រភេទផ្សេងទៀត ដែលផលិតឡើងដោយ សហគ្រាស Xi'an Guanshan Dairy Co Ltd និង សហគ្រាស Shengtang Industry Co Ltd រាល់ផលិតផលទាំងអស់ គឺផលិតចេញពីទឹកដោះ ពពែ ។
អង្គការឃ្លាំមើលសុវត្ថិភាពចំណីអាហារបញ្ជាក់ក្តែងអោយដឹងថា ជាការពិត សារជាតិ នីត្រាត ពិត ជាមានសុវត្ថិភាព ប៉ុន្តែ វាអាចនឹងពុលបាន ក្នុងករណី ទៅប្រទាក់ជាប់នឹងបាក់តេរីណាមួយខណៈ និយ័តករ សុវត្ថិភាពចំណីអាហារ ពុំទាន់អនុញ្ញាតនៅឡើយទេ ក្នងការប្រើប្រាស់សារជាតិ selen - ium ជាសារជាតិអាហាររូបត្ថម្ថ ត្រូវប្រើជាចម្បង ក្នុងការផលិតម្សៅទឹកដោះគោ ទារក ។
គួរបញ្ជាក់ថា អំឡុងថ្ងៃទី ១៩ មិថុនា កន្លងទៅនេះ សហគ្រាស Shaanxi Guanshan Dairy បង្ហោះ ផ្សាយនៅលើទំព័រផ្លូវការរបស់ខ្លួនអោយដឹងថា នឹង មាន ការហៅត្រលប់មកវិញ នូវបណ្តាផលិត ផលដែលមានកំហុស ក៏ដូចជា បញ្ឈប់សង្វាក់ផលិតកម្ម ក្នុងការផលិតចេញ និងកែតម្រូវបញ្ហាជា ដើម៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA