អ្នកប្រហែលជាធ្លាប់ហូរឈាមច្រមុះម្ដង ឬច្រើនដង ក្នុងមួយជិវិត។ អាការៈដែលគេហៅថា អន្ទង់
រុកច្រមុះនេះ នឹងធ្វើឱ្យអ្នកមានបញ្ហានៅពេលមិនបានឃាត់ឈាមដោយត្រឹមត្រូវ។
មូលហេតុនៃអាការៈឈាមច្រមុះ
អាកាសធាតុស្ងួត កម្រិតនៃជាតិសំណើមក្នុងបរិយាកាសទាប គឺលក្ខខណ្ឌល្អសម្រាប់អាការៈ
ហូរឈាមច្រមុះ។ បញ្ហាហូរឈាមតាមច្រមុះនេះ អាចកើតមានឡើងលើមនុស្សគ្រប់វ័យ ពិសេស
គឺកុមារ ដោយសារតែរលាកសាច់ច្រមុះ។ ចំណែកមនុស្សចាស់ (ចាប់ពី ៤០ឆ្នាំឡើង) ក៏ងាយនឹង
ជួបប្រទះ ព្រោះតែអាកាសធាតុត្រជាក់ ស្ងួត ធ្វើឱ្យច្រមុះស្ងួតដល់កម្រិត បណ្ដាឱ្យសរសៃឈាម
ត្រូវរួញ ហើយវាងាយនឹងដាច់ ដែលនាំឱ្យហូរឈាមច្រមុះ។
វិធីឃាត់ឈាមច្រមុះ
ចូរឱនក្បាលទៅមុខបន្ដិច (មិនត្រូវឱនខ្លាំងពេក) ដើម្បីកុំឱ្យស្ទះឈាម។ ប្រសិនអ្នកងើយត្រង់ទៅ
លើ ក្នុងបំណងឃាត់ឈាម នោះវាគឺជាកំហុសមួយ ដោយឈាមនឹងហូរចុះចូលទៅក្រពះ និង
អាចបណ្ដាលឱ្យក្អួត នៅពេលឈាមហូរចូលច្រើន។
ពេលឈាមកំពុងហូរ អ្នកត្រូវតែអង្គុយចុះ ឬពាក់កណ្ដាលអង្គុយ ពាក់កណ្ដាលឈរ រួចប្រើម្រាម
ដៃបិទច្រមុះ ហើយត្រូវអង្គុយនៅនឹងកន្លែង ឱ្យបានប្រហែល ១០នាទី។ ល្អបំផុតគឺគួរដាក់អ្វីមួយ
ត្រជាក់ដូចជាទឹកកកជាដើម នៅម្ដុំច្រមុះ ធ្វើដូច្នេះ ឈាមនឹងឈប់ហូរ។
ប្រសិន ឈាមនៅតែហូរ (តិច ឬច្រើន) អ្នកក៏គួរតែប្រើសំឡីញុកចូលរន្ធច្រមុះ និងយកម្រាមដៃ
បិទពីខាងក្រៅ។ ក្រោយពីឈាមលែងហូរ ក្នុងច្រមុះនឹងមានឈាមកកខ្លះ ដូច្នេះ អ្នកត្រូវយក
សំឡីចេញពីច្រមុះ ដោយថ្នមៗ។ ល្អបំផុត គួរយកសំឡីចេញ ក្រោយរយៈពេល ១ម៉ោង។
ក្រោយការអនុវត្តតាមវិធីខាងលើ ១៥នាទី ប៉ុន្ដែ ឈាមនៅតែហូរ នោះចូរបន្ដឃាត់ឈាមតាម
វិធីនេះ នឹងបញ្ជូនអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព។
ពេលហូរឈាមច្រមុះ ដោយមានការឈឺចាប់នៅលើផ្ទៃមុខ ពិសេសម្ដុំច្រមុះ ថ្ងាស់ ភ្នែក នោះអ្នក
ត្រូវតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេល ព្រោះទាំងនេះ ជាសញ្ញានៃជម្ងឺ។
អត្ថបទសំខាន់ៗ ៖
វិធីព្យាបាលបំបាត់ ស្លាកស្នាមលើស្បែកមុខ ដោយធម្មជាតិ
កំពូលវិធីព្យាបាល បំបាត់ជំងឺរលាកសន្លាក់ឆ្អឹង ឱ្យជាសះស្បើយ បានដោយខ្លួនឯង នៅផ្ទះ
កំពូលវិធី ព្យាបាលជំងឺហើមសរសៃ នៅលើស្បែក ដោយធម្មជាតិ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS