CamNews

យល់ដឹង 

សកម្មភាពជោគជ័យសម្រាប់អ្នកការិយាល័យ

នៅក្នុងបណ្តាឆ្នាំសេដ្ឋកិច្ចធ្លាក់ចុះ ការគោរពនៅកន្លែងការងារបានក្លាយទៅជាការសំខាន់
ជាងពេលណាៗទាំងអស់។ការពិសោធបានបង្ហាញថា ការគោរពបែបបទការិយាល័យគឺ
ជាកត្តាមិនអាចខ្វះបានដើម្បីរក្សាតំណែងក្នុងក្រុមហ៊ុន។



ខាងក្រោមនេះគឺជាវិធីសាស្ត្រកំបាំងមួយចំនួនដែលអាចជួយអ្នកក្នុងការសម្រេចបាននូវ
គោលដៅរបស់នៃការងារ៖


អាកប្បកិរិយា
បើទោះជាមានរឿងអ្វីកើតឡើង អ្នកគួរតែរក្សាអាកប្បកិរិយាឧ្យបានល្អ។បញ្ហាណាក៏ដោយ
ដែលកើតមានចំពោះជីវភាព អ្នកត្រូវតែទុកមួយឡែកហើយត្រូវផ្តោតអារម្មណ៍ទៅលើការ
ងារនៅការិយាល័យ និងត្រៀនខ្លួនជានិច្ចដើម្បីបំពេញកិច្ចការឱ្យបានប្រសើរតាមដែលអាច
ធ្វើទៅបាន។ ចូរកុំនាំយកបញ្ហាផ្ទាល់ខ្លួនមកភ្ជាប់និងការងារការិយាល័យ។ សូមព្យាយាមធ្វើ
ឧ្យមានភាពវិជ្ជមានឧ្យបានច្រើនបំផុត ។

មិននាំពាក្យមិនល្អ
ចូរប្រុងប្រយ័ត្នជាមួយមនុស្សដែលមានជំនាញនាំភ្លើងចេញភ្លើងចូល។ ការជជែកគ្នាច្រើន
អាចជះឥទ្ធិពលអាក្រក់ដល់ការងាររបស់អ្នក នេះមិនគិតដល់ប្រការដែលអ្នកអាចធ្វើឱ្យខូច
ខាតប្រយោជន៍ដល់អ្នកដទៃ។ចូរជួយជ្រុំជ្រែងមិត្តរួមការងារដើម្បីឧ្យពួកគេអាចធ្វើការប្រ
កបដោយជោគជ័យ បើទោះជាអ្នកមិនចូលចិត្តពួកគេ។អ្នកមិនគួរចំណាយពេលវេលាក្នុង
ការងារដែលពុំមានប្រយោជន៍ ហើយជំនួសមកវិញ អ្នកគួរធ្វើការងារណាដែលមានប្រ
យោជន៍ដល់ខ្លួននិងអ្នកដទៃ។

បំពេញការងារឧ្យបានល្អជាងការស្នើ
ស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធិភាពដើម្បីបំពេញការងារឧ្យបានល្អជាងការដាក់ចេញ
របស់មេ។ ចំពោះអ្នកដែលចង់បានស្នាដៃច្រើនក៏គួរតែខិតខំធ្វើឧ្យបានច្រើនជាងមុន។ ចូរ
ធ្វើខ្លួនឧ្យក្លាយជាអ្នកសកម្មហើយកុំចេះតែនៅរង់ចាំបញ្ជាពីមេឬអ្នកដទៃ�.។ អ្នកគួរតែជា
អ្នកហ៊ានគិតហ៊ានធ្វើ ។

ការចូលរួម
អ្នកត្រូវតែធានាថា អ្នកមិនបង្កការលំបាកនៅពេលបំពេញការងារ។ ចូរចងចាំថា សិស្សសា
លាម្នាក់នឹងឆ្លើយតាមក្មេងម្នាក់ទៀតគឺគ្រាន់តែដើម្បីចៀសវាងការត្រូវសរសេរមេរៀនពិន័យ
ប៉ុណ្ណោះ។ អ្នកមិនគួរធ្វើបែបនេះទេ ចូរខំប្រឹងឡើង និងត្រូវចេះចូលរួមមតិនិងបំពេញការងារ
ពេលនោះអ្នកនឹងមានមោទនភាពចំពោះចំណែកចូលរួមរបស់ខ្លួន។

បង្ហាញការវាយតម្លៃ
ចូរបង្ហាញឧ្យអ្នកដទៃដិងថា អ្នកឧ្យតម្លៃខ្ពស់ដល់អ្នកដទៃខណៈដែលអ្នកបានរួមសហការណ៍
ជាមួយពួកគេ។ ក្នុងករណីដែលអ្នកយល់ឃើញថា អ្នកណាម្នាក់មានការចួលរួម តែមិនសម
តាមបំណងរបស់អ្នក នោះអ្នកគួរតែវាយតម្លៃពួកគេឧ្យនៅក្នុងកម្រិតដែលមានលក្ខណៈជា
ការចូលរួមស្ថាបនា ដូច្នេះ វាប្រសើរជាជាងការបង្ហាញពីកំហឹងនិងការក្តៅក្រហាយ។

កុំទៅយឺត
ចូរកុំយឺតយ៉ាវក្នុងការណាត់ជួប កិច្ចប្រជុំ ការឆ្លើយតបទូរស័ព្ទឬអ៊ីមេល។ ការប្រតិកម្មទាន់
ពេលគឺជាការបង្ហាញនូវកាយវិការធ្វើការប្រកបដោយវិជ្ជាជិវៈ។ ការគោរពការណាត់ជួប ក៏
អាចបង្ហាញថា អ្នកគោរពពេលវេលារបស់អ្នកដទៃ ព្រោះថា អ្នករាល់គ្នានៅក្នុងកិច្ចប្រជុំតែង
វាយតម្លៃខ្ពស់ចំពោះពេលវេលារបស់ខ្លួន ចូរកុំខ្ជះខ្ជាយវាព្រោះតែការមកយឺត។

ឆ្លាតវៃជាងសិស្សបឋម
ស្តាប់ទៅហាក់ដូចជាការងាយស្រួល ប៉ុន្តែអ្វីដែលអ្នកសរសេរគឺមានកំហុសផ្នែកអក្ខរាវិរុទ្ធ
និងប្រកបខុសទាំងស្រុងក្នុងលិខិតដែលអ្នកត្រៀមនឹងផ្ញើជូនមេឬអ្នកដទៃ បែបនេះវាទៅ
ជាយ៉ាងណា? ប្រការនេះនឹងកាត់បន្ថយការសំដែងមតិឬការលើកឡើងរបស់អ្នក ហើយវា
នឹងមិនជួយឧ្យអ្នកមានការរីកចម្រើន!អ្នកគួរតែប្រើប្រាស់ជំនួយផ្សេងៗមានដូចជា វចនា
នុក្រមជាដើម ដើម្បីជួយឧ្យការសរសេររបស់អ្នកប្រកបដោយភាពត្រឹមត្រូវ ។

និយាយរួមយើងទាំងអស់គ្នាសុទ្ធតែត្រូវការការលើកទឹកចិត្តនិងជំនួយនៅក្នុងជីវភាពឯក
ជននិងក្នុងការងារ។ ដូច្នេះអ្នកគួរព្យាយាមបង្ហាញការគោរពជាមួយមិត្តរួមការងារនិងត្រូវ
ជួយពួកគេ រីឯការអនុវត្តច្បាប់ការិយាល័យគឺគ្រាន់តែជួយកែលំអបរិស្ថានការងារប៉ុណ្ណោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ awt