CamNews

តារា 

ចាំមើលទាំងអស់គ្នាថា ថ្ងៃកំណើតមិត្តស្រីខ្លួនឯង តើ Mario មានអ្វីពិសេសជូននាង ឬ គ្មានសូម្បីតែថតរូបជាមួយ?

ព័ត៌មានកំសាន្ត ៖ តាមសំណូមពររបស់អ្នកគាំទ្រ តារាសម្តែងរូបសង្ហា លោក Mario Maurer ក៏មិនបានបង្ហោះរូបថតសូម្បីតែមួយសន្លឹករបស់លោកជាមួយនិងនាង JunJera Junpitakchai ដែលជាមិត្តស្រី ព្រោះមិនចង់ឲ្យ Fans មិនពេញចិត្ត ប៉ុន្តែតារាចម្រៀងរូបនេះក៏ប្រកាន់ដែរ សំខាន់ឲ្យតែចិត្តស្រលាញ់មិនប្រែប្រួលចំពោះនាងដូចពេលវេលាទៅបានហើយ ។ 

ហើយថ្ងៃនេះគឺជាថ្ងៃកំណើតរបស់នាង JunJera Junpitakchai មានក្រុមអ្នកគាំទ្រមួយចំនួនដែលពេញចិត្តនឹងឲ្យអ្នកស្រលាញ់គ្នា កំពុងតែចាំមើលថា ថ្ងៃកំណើតមិត្តស្រីខ្លួនឯង តើ Mario មានអ្វីពិសេសជូននាង ឬ គ្មានសូម្បីតែថតរូបជាមួយ ព្រោះនៅថ្ងៃដែលតួឯកប្រុសក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" រូបនេះទទួលសញ្ញាប័ត្រ ក្នុងនាមជាមិត្តស្រីក៏មានផ្កាមួយបាច់ដើម្បីអបអរសាទរខ្លួនដែរ ដូច្នេះហើយ Fans កំពុងចាំមើលថា នៅថ្ងៃពិសេសរបស់មិត្តស្រីវិញ តើតារាថៃរូបនេះមានអ្វីដើម្បីបង្កើតការភ្ញាក់ផ្អើលដល់រូបនាងខ្លះ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai