ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត Alibaba បានបំណែកកំណត់ត្រា លក់របស់ខ្លួន ក្នុងទិវាទិញតាមអនឡាញ នៅប្រទេសចិន ដែលហៅថា Single Day ។ គួរបញ្ជាក់ ថា Single Day រី Double Eleven គឺជាទិវាទិញទំនិញអនឡាញធំបំផុតប្រចាំឆ្នាំ របស់ពិភពលោក ដែលតែងតែធ្វើ ឡើងនៅថ្ងៃទី ១១ ខែ ១១ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យ អប អរសាទរ អ្នកនៅលីវ ខណៈបុណ្យនេះផ្ទាល់ ទទួលបានការពេញនិយមជាខ្លាំង នៅក្នុងប្រទេសចិន តួយ៉ាង សហគ្រាសកំសាន្តមួយចំនួន បានរៀបចំកម្មវិធីពិសេស សម្រាប់អ្នកនៅលីវ ដោយសង្ឃឹម និងជឿជាក់ថាពួក គេនឹងរកបានដៃគូ នៅថ្ងៃ Single Day ។
កន្លះថ្ងៃ នៃទិវាទិញ តាមអនឡាញ Single Day នោះ ក្រុមហ៊ុន E-commerce ដែលមានឈ្មោះថា Alibaba របស់សេដ្ឋីលំដាប់ជួរមុខ Jack Ma នោះ បានបំបែកកំណត់ ត្រាលក់ចេញ កាលពីឆ្នាំមុន ៩,៣ពាន់លានដុល្លារ ។ សេចក្តីថ្លែងការណ៍ ពី Double Eleven រយៈពេលត្រឹមតែ ៨ នាទី នាយប់ រំលងអាធ្រាត្រឈានចូលថ្ងៃថ្មី ថ្ងៃទី ១១ ខែ ១១ នៃ ព្រឹត្តិការណ៍ Single Day នោះ ក្រុមហ៊ុនរក ប្រាក់បានដល់ទៅ ១ពាន់លានដុល្លារ តួយ៉ាង រយៈពេល ត្រឹមតែមួយម៉ោង Alibaba រកប្រាក់បាន ដល់ទៅ ៣,៩ ពាន់លានដុល្លារ ពោល កើនឡើងទ្វេដង បើធៀបទៅនឹងថេរវេលាដូចគ្នា កាលពីឆ្នាំ កន្លងទៅ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង CNA