CamNews

ភ្ញៀវទេសចរណ៍មួយចំនួន សប្បាយចិត្ត ពេលក្រុង Venice លិចក្នុងទឹកជំនន់

ដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យមានទឹកជំនន់ធំបំផុតក្នុងរយៈពេល ១៥០មកនេះ កើត
មានឡើងនៅក្នុងក្រុង Venice ប្រទេស អ៊ីតាលី ដែលជាទីក្រុងមួយត្រូវបានគេស្គាល់ទូទាំងពិភព
លោក ថា ជាក្រុងនៃក្ដីស្នេហា។

ទិដ្ឋភាពរ៉ូមេនទិចទាំងឡាយ ដែលគេធ្លាប់ឃើញជារៀងរាល់ថ្ងៃ ហាក់ដូចជាត្រូវបាត់បង់ទាំងស្រុង
នៅក្រុង Venice បន្ទាប់ពីមានភ្លៀងខ្លាំង បង្កជាទឹកជំនន់ ជនពន្លិចបណ្ដាផ្លូវនានាក្នុងក្រុង ឱ្យលិច
ក្នុងជម្រៅជាងមួយម៉ែត្រ។ នៅក្នុងតំបន់នានាដែលធ្លាប់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេស
ចរណ៍រាប់ពាន់នាក់ ក្នុងមួយថ្ងៃ ហាក់ដូចជាត្រូវគេបោះបង់ចោល។ ប៉ុន្ដែ ទិដ្ឋភាពនៃការជន់លិច
នេះ ក៏បានធ្វើឱ្យភ្ញៀវមួយចំនួនបានសប្បាយរីករាយ ដោយសារតែពួកគេមានឱកាសលេងទឹក។

ជាក់ស្ដែង ប្រមាណជា ៧០% នៃផ្ទៃដីក្នុងក្រុង ត្រូវលិចក្នុងទឹកជំនន់ ១,៥ម៉ែត្រ ដូច្នេះ ភ្ញៀវភាគ
ច្រើនមិនបានពេញចិត្ដជាមួយនឹងស្ថានភាពនេះនោះទេ។ ចំណែកប្រជាជនត្រូវរស់នៅក្នុងភាព
លំបាក រង់ចាំទឹកស្រកទៅវិញ។

ក្នុងខណៈនេះដែរ សារព័ត៌មាននានារបស់ អ៊ីតាលី បានចុះផ្សាយថា ទឹកភ្លៀង និងទឹកជំនន់នេះ
ក៏បានបង្កឱ្យតំបន់ភាគខាងជើង និងភាគកណ្ដាលរបស់ អ៊ីតាលី ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
មនុស្សជាច្រើនរយនាក់ក្នុងតំបន់ Tuscany ត្រូវបង្ខំចិត្ដចាកចេញពីផ្ទះដើម្បីស្វែងរកកន្លែងដែល
មានសុវត្ថិភាព៕

 

 

ដោយ ៖ សីហា
ប្រភព ៖ zing


Tags: Venice sink disaster