តាមរយះប័ណ្ណប៉ាតង់ថ្មីមួយរបស់ Samsung បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនក្នុងពេលអនាគតរបស់ពួកគេ អាចនឹងមានសមត្ថភាពវាស់បរិមាណខ្លាញ់ នៅក្នុងរាងកាយមនុស្សបាន។
តាមរយះនេះ បានបញ្ជាក់បង្ហាញឲ្យដឹងថា រូបរាងកាយរបស់ខ្លួន មានបរិមាណជាតិខ្លាញ់ លើសតិចតួច ឬយ៉ាងណា អ្នកគ្រាន់តែទាញយកស្មាតហ្វូនរបស់អ្នកចេញមកក្រៅ និងដើម្បីឲ្យឧបករណ៍នេះវាស់ បរិមាណខ្លាញ់ដោយផ្ទាល់ ដែលមាននៅក្នុងខ្លួនរបស់អ្នក។ នេះគឺជាបង្កើតថ្មីមួយទៀត ដែលក្រុមហ៊ុន Samsung ទើបតែចុះឈ្មោះយកប័ណ្ណប៉ាតង់ ដែលរួមមាន Sensor ៤គ្រាប់បំពាក់នៅក្នុងស្មាតហ្វូន មួយគ្រឿង។ ផ្អែកទៅលើប័ណ្ណប៉ាតង់នេះ អ្នកប្រើប្រាស់ត្រូវកាន់ឧបករណ៍ឲ្យជាប់នៅនឹងដៃទាំងពីរ ក្នុងរយះពេលណាមួយនោះ ដើម្បីឲ្យបណ្តា Sensor វិភាគបរិមាណទិន្នន័យ និងចេញនូវលទ្ធផលចុងក្រោយមួយ។
បច្ចេកវិទ្យានេះ វាពឹងផ្អែកទៅលើការប្រមូលបណ្តាបរិមាណ ទិន្នន័យ ដែលមានប្រតិកម្មពីស្បែកមនុស្សទៅកាន់បណ្តា Sensor តាមរយះបង្កើនអាំងតង់ស៊ីតេ នៃកំរិតតង់ស្យុង។ បន្ទាប់មក វានឹងដំណើរការ ស្វែងរកបណ្តាទិន្នន័យ ដើម្បីចេញនូវលទ្ធផលបរិមាណខ្លាញ់ដ៏ច្បាស់លាស់មួយ នៅក្នុងខ្លួនមនុស្ស ថាកំពុងស្ថិតនៅកំរិតបរិមាណណាមួយ។
បើសិនជា Samsung អាចច្នៃបង្កើតបាននូវ Sensor ផ្គត់ផ្កង់ព័ត៌មានច្បាស់លាស់ស្តីពីធាតុធាត់ នៅក្នុង រាងកាយមនុស្សបានមែននោះ នេះត្រូវបានគេចាត់ទុកថា ជាការបោះជំហានទៅមុខដ៏ធំមួយរបស់បណ្តាឧបករណ៍ចល័ត ក្នុងការគាំទ្រការហាត់ប្រាណ ថែរក្សាសុខភាពដល់អ្នកប្រើប្រាស់។ ស្មាតហ្វូននឹងអាចជួយសន្សំសំចៃ ថវិការច្រើនគួរសមមួយ ដល់អ្នកប្រើប្រាស់ ក្នុងការដែលត្រូវទៅរកសេវាកម្មពិនិត្យជម្ងឺ ត្រួតពិនិត្យស្ថានភាពសុខភាពរបស់ខ្លួន៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview