CamNews

ជីវិតរស់នៅ 

មូលហេតុ ៦យ៉ាង​ដែល​បណ្តាលឲ្យ មនុស្សចាស់​ជាងវ័យ

មានបញ្ហាជាច្រើន ដែលបណ្តាលឲ្យមនុស្សចាស់ជាងវ័យ ហើយបញ្ហាទាំអស់នេះវា បានទាក់ទងជាមួយស្បែក និងសម្រស់ ដែលចាស់ជាងវ័យ។

ខាងក្រោមនេះជាមូលហេតុ មួយចំនួនដែលធ្វើឲ្យលោកអ្នកចាស់ជាងវ័យ៖

១-គេងមិនគ្រប់គ្រាន់ ៖​ សារពាង្គកាយរបស់មនុស្សយើងបានផ្អាកដំណើរការទាំងអស់ខណៈពេលកំពុងគេងលង់លក់ស្កប់ស្គាល់។ ជាទូទៅមនុស្សពេញវ័យត្រូវការ​គេងពី៦ទៅ៨ ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះរាងកាយរបស់យើងបានត្រៀមលក្ខណៈជាស្រេចសម្រាប់ដំណើរការនៅថ្ងៃស្អែក តែបើយើងគេងមិនគ្រប់គ្រាន់​វាធ្វើឲ្យថាមពលក្នុងខ្លួនថយចុះ។

២-ត្រូវអាកាសធាតុខ្លាំង ៖ ការប៉ះពាល់ផ្ទាល់ជាមួយអាកាសធាតុខ្លាំង យ៉ាងញឹកញាប់ដូចជាក្តៅខ្លាំងពេក ត្រជាក់ខ្លាំងពេក សើមឬស្ងួតខ្លាំងពេក វាបានបំផ្លាញកោសិការស្បែកដែលនេះហើយជាហេតុផលធ្វើឲ្យចាស់ជាងវ័យ។

៣ -ទទួលទានទឹកមិនគ្រប់គ្រាន់ ៖ ទឹកពិតជាមានសារធាតុសំខាន់ ក្នុងសារពាង្គកាយរបស់មនុស្សយើង ដែលមានប្រហែល ៦០ភាគរយ ។ ការទទួលទានទឹក មិនគ្រប់គ្រាន់ វាអាចបណ្តាលឲ្យរាងកាយដំណើរការមិនល្អ ជាពិសេសស្បែក របស់អ្នកស្ងួតគ្មានសំណើម មើលទៅមិនស្រស់ថ្លា។

៤-កង្វះសារធាតុចិញ្ចឹម ៖ អាហារពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងចំពោះ សម្រស់ស្រស់ផូរផង់នៅពេលដែលយើងញុំាមានតុល្យភាពក្នុងរាងកាយ និង អាហារឲ្យមានសមភាព។

៥ - ការផឹកស្រា និង ជក់បារី ៖ ការប្រព្រឹត្តិចំពោះស្រា និងបារី វាបណ្តាលឲ្យរាងកាយជួបបញ្ហាកង្វះជាតិទឹកក្នុងខ្លួន យ៉ាងខ្លាំង ហើយវាក៏បណ្តាលឲ្យ ចាស់ជាងវ័យ។

៦- ការអផ្សុក និងអារម្មណ៍អវិជ្ជមាន ៖ ការគិតអវិជ្ជមាននិងមានអារម្មណ៍ស្រ្តេសវាបានធ្វើ ឲ្យចិត្តគំនិតអារម្មណ៍ នឹងទង្វើមានបញ្ហាស្មុកស្មាញ ញឹកញប់និងអ្វី មិនឃើញ ដូចចេ្នះវាធ្វើឲ្យខួរក្បាលមិនបានសម្រក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips