CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ស៊ុប ម្រះ

គ្រឿង​ផ្សំ
-បង្គា
-មឹកស្រស់​
-ក្ដាមថ្ម
-​ ឆ្អឹង​ស៊ុប
-ផ្សិត​ម្ជុល
-ម្រះ
-ជីរណា
-ជីរវ៉ាន់ស៊ុយ
-មីសួរ
-​មី

គ្រឿង​ផ្សំ​រសជាតិ
-ទឹក​ត្រីកោះកុង
-ទឹក​ត្រី
-ម្សៅ​ស៊ុប
-អំបិល
-ស្ករស
-​ប៊ីចេង

វិធី​ធ្វើ
ដំបូង​ត្រូវ​ធ្វើ ​ទឹក​ត្រី​កោះកុង​ ដោយ​យក​ខ្ទឹម​ស បុក​ជាមួយ​ម្ទេស រួច​បន្ថែម​ស្ករស ប៊ីចេង
និង​ ទឹក​ត្រី​ចូល។ ដើម្បី​ឱ្យ ​ ទឹក​ត្រី​​ខាប់​  ត្រូវការ​ដាក់​ម្ទេស  និង ​ខ្ទឹម​ស​ឱ្យ​ច្រើន​ទើប​ហឹរ
​ឆ្ងាញ់។ ​បន្ទាប់មក  យក​ឆ្អឹង​ជ្រូក​មក ​រម្ងាស់​ធ្វើ​ជា​ទឹកស៊ុប ដោយ​បន្ថែម​ នូវ​គ្រឿង​ផ្សំ​រស
ជាតិ​រួមមាន ម្សៅស៊ុប អំបិល ស្ករស ប៊ីចេង និង​ ទឹកត្រី​បន្តិច​ចូល។

ចុងក្រោយ ​ ត្រូវ​ដួស​ទឹក​ស៊ុប  ​ដាក់​ក្នុង​ឆ្នាំង  ​​នៅ​លើ​ចង្ក្រានភ្លើង  ពេល​ដែល​ទឹក​ស៊ុប​ពុះ​​
ត្រូវដាក់​ម្រះ  ​មឹក បង្គា​​​ ​មីសួរ ឬ​ មី​ចូល ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle Bitter Gourd Soup