ការរស់នៅ៖ ប៊ីគីនី គឺជាឈុតសំលៀកបំពាក់ហែលទឹកដ៏ស្រស់ស្អាត និងពេញនិយមមួយ
សំរាប់នារីៗ វ័យក្មេងដ៏ទាន់សម័យ ស្លៀកបញ្ចេញសាច់ដ៏សខ្ចី ដើរកំសាន្តនៅលើឆ្នេរដើម្បី
បង្ហាញភាពទាក់ទាញ និងបង្អួតបុរសៗ ឱ្យឈ្លក់វង្វេង។
ប៉ុន្តែ ថ្មីៗ នេះ មានស្រ្តីចំណាស់ម្នាក់ ឈ្មោះ Cayetana Fitz Jame អាយុ ៨៦ឆ្នាំ បានមក
កំសាន្តនៅលើកោះ Formentera នៅក្នុងប្រទេសអេស្បាញ ជាមួយនឹងកូនស្រី និងប្តីរបស់
គាត់ នៅថ្ងៃសំរាកចុងសបា្តហ៍ អមជាមួយនឹងឈុតប៊ីគីនីដ៏ស្រស់ឆើតឆាយ បញ្ចេញសាច់ដ៏
ស ជ្រីវជ្រួញរបស់គាត់ ដើរកាត់ហ្វួងមហាជន ដោយភាពខ្លាហាន និងមិនខ្មាសអៀន។
លោកស្រី បាននិយាយថា ខ្ញុំស្លៀកសំលៀកបំពាក់ប៊ីគីនីនេះ គឺចង់រំលឹកដល់អនុស្សាវរីយ
របស់ខ្ញុំជាមួយនឹងប្តីរបស់ខ្ញុំ កាលពីយើងទាំង ២នាក់ បានស្រឡាញ់គ្នាដំបូង នៅពេលខ្ញុំ
មាន វ័យ ២៥ឆ្នាំ ខ្ញុំ និងប្តីរបស់ខ្ញុំ បានស្លៀកឈុតប៊ីគីនី ទៅលេងនៅសមុទ្រជាមួយគ្នា៕
ដោយ៖ វណ្ណៈ
ប្រភព៖ glamour