CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ប្តេជ្ញា ការពារអោយបាន ចំណាប់ខ្មាំង ២ រូប ដែល ISIS គម្រាមសម្លាប់ចោល

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Shinzo Abe បានធ្វើការ  ថ្កោលទោស ទៅលើអ្វី ដែលជាការគម្រាមគំហែង សម្លាប់ចំណាប់ខ្មាំង ជប៉ុនពីររូប តាមរយៈការបង្ហោះផ្សាយ នូវវីដេអូ គម្រាម ពី ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ។


ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា វីដេអូបង្ហោះផ្សាយជាសាធារណៈតាមប្រព័ន្ធអ៊ិនធើណេត នោះពីសំណាក់ក្រុមភារវករ គឺមានការ    គម្រាម សម្លាប់ចំណាប់ខ្មាំង ពីររូប បើ សិន ណា មិនព្រមប្រគល់ កញ្ជប់ថវិការ តាមការតម្រូវរបស់ពួកគេនោះទេ ។ យ៉ាងណាមិញ តាមរយៈខ្សែអាថ៍វីដេអូ គម្រាមមួយនោះ គេឃើញមានការរិះគន់ ទៅលើរដ្ឋាភិបាល ប្រទេស ជប៉ុន ក្នុងការផ្តល់កញ្ជប់ថវិការ ដល់បណ្តាប្រទេស កំ ពុងមានបញ្ហាប្រឈមជាមួយនឹង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ។


នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Abe បញ្ជាក់ក្តែងៗអោយដឹងថា ការ  គម្រាមគំហែងមួយនេះ ពិតជា មិនអាចទទួលយកបាននោះទេ ហើយលោកបានប្តេជ្ញាថា នឹងការពា  រអោយ បាននូវចំណាប់ខ្មាំងទាំងពីរ នាក់នោះ ។ លោក សរបញ្ជាក់បន្ថែម    អោយដឹងថា ៖ អាយុជីវិត  ចំណាប់ខ្មាំង ទាំងពីរ គឺជារឿងអទិភាព ហើយរដ្ឋាភិបាលប្រទេស ជប៉ុន មិនចុះញម     ក្នុង ការឆ្លើយតប ដោយធានាអោយបាន អាយុជីវិតពួកគេ មិនស្ថិតក្រោមហានិភ័យ ក្រុមភារវករ ។ ដោយឡែក រដ្ឋមន្រ្តីកា របរទេស ប្រទេស ជប៉ុន បំភ្លឹអោយដឹងថា រដ្ឋាភិបាលទីក្រុង តូក្យូ កំពុងតាមដានដើម្បីបញ្ជាក់ចំពោះ វីដេអូ មួយនោះ  ។ ប្រសិនបើវាជាការពិត នោះ ការប្រើប្រាស់ជីវិតមនុស្ស ដើម្បីមកគម្រាមកំហែងយើង គឺជាទង្វើមួយដែល មិនអាចលើកលែងឲ្យបាននោះទេ ។

គួររំឮកថា លោក អាបេ បានទាមទារឲ្យមានការដោះលែង    ចំណាប់  ខ្មំាង ជនជាតិជប៉ុន ទំាងពីររូបនោះ ដែលម្នាក់ជា អ្នកសារព័ត៌មាន ឯករាជ្យ និងម្នាក់ទៀតជាអ្នកគ្រប់គ្រងក្រុមហ៊ុន សព្វាវុធឯកជន ជាបន្ទាន់ ដោយនិយាយថា ជប៉ុននឹងគិត អំពីសុវត្ថិភាពជា អាទិភាព នៃចំណាប់ខ្មំាងទំាងពីរនាក់នោះ៕

- អាន ៖ Hot : វីដេអូ ក្រុមឧទ្ទាម ISIS គម្រាមសម្លាប់ ខ្មាំងជប៉ុន ២ នាក់ បើសិនមិនប្រគល់លុយ ២០០ លានដុល្លារ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS