មានអារម្មណ៍ថាស្ត្រែស មែនទេ? បើតាមគេហទំព័រ huffingtonpost បានអោយដឹងថាមនុស្សយើង
ដែលមានវ័យចាប់ពី ១៣ ឆ្នាំឡើងទៅចាប់ផ្ដើមមានអាការៈស្រ្តែសធ្ងន់ធ្ងរជាង ប៉ុន្មានឆ្នាំមុនឆ្ងាយ
ណាស់ដែលមនុស្សវ័យចាប់ពី ១៨ ឆ្នាំឡើងទៅទើបចេះស្រ្តែស។
គេហទំព័រខាងលើក៏បានបន្ថែមទៀតផងដែរថា មនុស្សដែលនៅក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើង
មានអត្រាស្រ្តែសប្រហាក់ប្រហែលគ្នាគឺ ៥០ ទៅ ៧០ ភាគរយក្នុងមួយថ្ងៃក្នុងនោះភាគច្រើនជាយុវ
វ័យដែលរងការស្រ្តែស ពីបរិបទនៃការរស់នៅប្រចាំថ្ងៃដូចជា បញ្ហាសម្ភារៈនិយម និងចិត្តរំអុកជា
ដើម។
បញ្ហាស្រ្តែសគឺជាបញ្ហាគ្រោះថ្នាក់មួយដែលមិនមានថ្នាំព្យាបាលនោះទេ ហេតុនេះហើយអ្នកត្រូវ
រៀនធ្វើចិត្តអោយសមស្រប ដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អ ក្នុងនោះយើងមាន ៣ វិធីមក
ណែនាំដើម្បីកាត់បន្ថយភាពស្រ្តែស។
១. ធ្វើចិត្តអោយទូលាយ កុំធ្ងន់ធ្ងរជាមួយរឿងដែលមិនសំខាន់
ពេលខ្លះប្រសិនបើមនុស្សយើងជាមនុស្សធ្ងន់ធ្ងរ Serious ជាមួយនិងរាល់បញ្ហាពេកនោះវាអាចធ្វើ
អោយមានបញ្ហាស្រ្តែសបានយ៉ាងងាយ ក្នុងនោះបញ្ហានេះហើយដែលជាចំណុចចំបងដែលធ្វើ
អោយកើតមានស្រ្តែស។ ដូចនេះហើយរាល់រឿងហេតុគួរណាធ្វើចិត្តអោយត្រជាក់ហើយគិតអោយ
បានច្បាស់ថាវាជាបញ្ហាដែលសំខាន់ដែរឬទេ ហើយគួរណាធ្ងន់ធ្ងរជាមួយតែបញ្ហាសំខាន់តែមួយ
ទៅបានហើយ។
២. គិតលើមូលហេតុដែលបណ្ដាលអោយស្រ្តែស អោយបានល្អិតល្អន់
គួរណាគិតគូរស្វែងរកមូលហេតុចំបងដែលធ្វើអោយអ្នកមិនសប្បាយចិត្ត ឧទាហរណ៍ដូចជាពេល
មួយដែលអ្នកមិនសប្បាយចិត្ត អ្នកគួរណាសួរខ្លួនអ្នកថាតើអ្នកមិនសប្បាយចិត្តរឿងអ្វី ហើយគិត
អោយបានច្បាស់លាស់ថាតើ វាគឺជារឿងមួយដែលសមហេតុផលឬទេ។
៣. ចំណាយពេល ៥ ទៅ ១០ នាទីដើម្បីធ្វើអ្វីមួយដែលគ្មានប្រយោជន៍ តែអ្នកចង់ធ្វើ
នេះគឺជារឿងមួយដែលសំខាន់សម្រាប់អ្នកដែលរវល់ការងារ អ្នកគួរណាចំណាយពេល ៥ ទៅ ១០
នាទីក្នុងមួយថ្ងៃដើម្បីអង្គុយលេង ឬគេងលេង ដោយមិនគិតពីអ្វីទាំងអស់ ឬអាចលេងភ្លេង ឬធ្វើអ្វី
ដែលអ្នកចង់ធ្វើ ហើយយល់ឃើញថាវាធ្វើអោយអ្នកស្ងប់ចិត្ត។ ចំពោះវិធីនេះអាចធ្វើបានមុនចូល
គេង។
ប្រសិនបើអ្នកអាចបែងចែករាល់បញ្ហាប្រចាំថ្ងៃ កុំអោយច្រឡូកច្រឡំគ្នាហើយ អាចរក្សាតម្លៃជាខ្លូន
ឯងបាននោះ បន្តិចម្ដងៗ ជីវិតរបស់អ្នកនឹងមានភាពស្រ្តែសកាន់តែតិច៕
ដោយ៖ ម៉ូកា
ប្រភពពី៖ huffingtonpost