នៅក្នុងរដូវក្ដៅ អ្នកប្រាកដជាមានការលំបាកក្នុងការថែទាំសុខភាពស្បែក ប៉ុន្ដែអ្នកមិនចាំបាច់
បារម្ភនោះទេ បន្លែផ្លែឈើខាងក្រោមនឹងជួយអោយស្បែករបស់អ្នកបានស្រស់ថ្លា ក្នុងរដូវក្ដៅ
នេះ។
ផ្លែប៉េងប៉ោះ
កម្រិតអាស៊ីត ក្នុងប៉េងប៉ោះអាចជួយធ្វើអោយកម្រិត PH របស់ស្បែកមានតុល្យភាព។ ប្រសិន
ស្បែករបស់អ្នកខ្មៅ និងស្ងួត អ្នកអាចប្រើទឹកប៉េងប៉ោះកៀបដើម្បីធ្វើជាម៉ាសបិទមុខ ក្នុងរយៈ
ពេល ១៥នាទី ក្រោយមក លាងជម្រះអោយស្អាត។ វិធីនេះអាចជួយកំចាត់ស្បែកងាប់នៅ
លើផ្ទៃមុខ។
ក្រូចពោធិសាត់
ក្រូចមានផ្ទុកវីតាមីន C និង កាលស្យូម សម្បូរបែប។ អ្នកអាចយកក្រូចលាបស្បែក ឬបរិភោគ
ទឹកក៏បាន ដើម្បីធ្វើអោយស្បែកបានស្រស់ស្អាត។
អ្នកអាចយកទឹកក្រូច ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា ក្រោយមកលាបទៅលើជង្គង់ កែងដៃ
កែងជើង និងម៉ាស្សាក្នុងរយៈពេល ១០នាទី ក្រោយមក លាងសំអាតនឹងទឹកក្ដៅ។ ធ្វើយ៉ាងនេះ
ក្នុងរយៈពេលវែងនឹងជួយអោយស្បែកជង្គង់ កែងដៃ កែងជើង បានស្រស់ស្អាត។
ក្រូចថ្លុង
ក្នុងផ្លែក្រូចថ្លុង ១០០ក្រាម គឺមានផ្ទុកវីតាមីន C ចំនួន ១២៣មីលីក្រាម។
ក្រុមអ្នកជំនាញការផ្នែកសម្រស់អោយដឹងថា ការប្រើប្រាស់តែក្រូចថ្លុងទឹកឃ្មុំ ក្នុងរយៈពេល ៣ខែ
អាចជួយអោយមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនៃរាងកាយ។
ផ្លែស្ដ្រូបូរី
ជាតិស្ករក្នុងផ្លែនេះគឺ ពី ៦ទៅ ១០% វាក៏មានវីតាមីន និងជាតិរ៉ែសម្បូរបែប ជួយធ្វើអោយស្បែក
តឹងណែន រក្សាជាតិសំណើម និងបង្កើតភាពស្រស់ថ្លា។
ក្នុងស្ដ្រូបូរីក៏មានផ្ទុកវីតាមីន A និង ប៉ូតាស្យូម សម្បូរបែប ដូច្នេះវាមានគុណប្រយោជន៍ច្រើនផង
ដែរសម្រាប់សុខភាព។ ការហូបទឹកស្ដ្រូបូរីមួយពែង មុនពេលចូលគេងនឹងធ្វើអោយអ្នកមានធូរ
ស្រាលក្នុងអារម្មណ៍ កំចាត់ភាពតប់ប្រមល់។
ផ្លែគីវី
នៅក្នុង ផ្លែគីវី ១គីឡូក្រាម គឺមានវីតាមីន C ៩៥,៧មីលីក្រាម វាមិនត្រឹមតែជួយអោយស្បែកបាន
ស្រស់ស្អាតនោះទេ តែក៏មានប្រសិទ្ធិភាពទប់ទល់នឹងអ៊ុកស៊ីតកម្ម។ ក្រៅពីនេះ វាក៏ជួយកាត់កំចាត់
ស្នាមជាំយ៉ាងមានប្រសិទ្ធិភាពផងដែរុ៕