យើងបានដឹងហើយថា ការរត់ប្រណាំងទាំងចំងាយឆ្ងាយ និង ជិតវាពិតជាត្រូវប្រើការកំលាំង
ខ្លាំងទាំងអស់ ដើម្បីអាចទប់កំលាំងរត់បានឆ្ងាយ ហើយនិងលឿន ។ ហើយយើងក៏បានដឹង
ដែរថា ការរត់ប្រណាំងត្រូវការស្លៀកពាក់ស្រាលៗ ជាមួយនិងស្បែកជើងកីឡា ដើម្បីងាយ
ស្រួលរត់ ចុះបើពាក់ស្បែកជើងកែងវិញ តើរត់យ៉ាងណាវិញទៅ?
កាលពីថ្មីៗនេះ ការប្រកួតរត់ប្រណាំងមួយដ៏ចំលែក ត្រូវបានគេធ្វើឡើង នៅឯប្រទេសអាលឺម៉ង់
ដែលទទួលបានការ ចាប់អារម្មណ៍ជាខ្លាំង ។ ការរត់ប្រណាំងនោះ គឺជាការរត់ប្រណាំងមួយដែល
មានបេក្ខនារី ចូលរួមដែលតំរូវអោយស្លៀករ៉ូប ឬសំពត់ហើយពាក់ស្បែកជើងកែង ដើម្បីរត់ក្នុង
ចំងាយ ១០០ ម៉ែត ។
ជាលទ្ធផល កីឡាការនី Julia Plecher គឺជាកីឡាការនីទទួលបានជ័យលាភីលេខ ១ ដែលចំណាយ
ពេល ១៤ វិនាទី ៕