អាមេរិក៖ តាមសេចក្ដីរាយការណ៍របស់សារពត៌មានក្រុងញូវយ៉ក បានអោយដឹងថា ក្មេង
ស្រីម្នាក់ដែលមានអាយុ ៧ ឆ្នាំត្រូវបានបុរសម្នាក់ជាអ្នកបើករថយន្ដក្រុង នៃក្រុងញូវយ៉ក
ជួយសង្គ្រោះ ខណៈពេលដែលនាងបានឈរនៅលើម៉ាស៊ីនត្រជាក់ នៃអាគារជាន់ទីបី ហើយ
បានលោតចុះមកដី។
លោក Stephen St Bernard បាននិយាយថា បន្ទាប់ពីលោកធ្វើដំណើរមកពីកន្លែងធ្វើការ
របស់លោកក្នុងតំបន់ Coney Island វិញ ស្រាប់តែលោកបានឃើញក្មេងស្រីម្នាក់មានអាយុ
ប្រហែលជា ៧ ឆ្នាំបានឈរនៅលើម៉ាស៊ីនត្រជាក់ក្បែរមាត់បង្អួច នៃអាគារជាន់ទីបី ហើយ
មានអក្បកិរិយាប្រុងនឹងលោតចុះមកដី។ 
ឃើញបែបនេះលោកក៏បានស្រែកប្រាប់នាងថា 'នែ៎នាងតូច ឆាប់ចូលទៅក្នុងផ្ទះវិញ ឈរ
បែបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់'! គាត់ក៏បានស្រែកហៅឪពុក ម្ដាយនាងដែរ តែក្នុងផ្ទះហាក់
មានសភាស្ងាត់ណាស់។ គាត់និយាយទៀតថា រំពេចនោះក្មេស្រីនោះត្រៀមនឹងលោតមកដី
ទៅហើយ។
លោក Bernard បានយកដៃទាំពីរបស់គាត់ចាប់ក្មេងស្រីនោះ ពេញមួយទំហឹងដៃរបស់គាត់
តែម្ដង។គាត់បានបន្ដថា ក្មេងស្រីនោះពិតជាសំណាងណាស់ ពេលធ្លាក់មកលើដៃរបស់គាត់
គឺនាងមិននឹងសន្លប់ផង។ តែគាត់គ្រាន់តែមានរបួសដៃបន្ដិចបន្ដូចប៉ុណ្ណោះ។ ![]()
លោក Stephen St Bernard ដែលបានជួយសង្ក្រោះក្មេងស្រី
នេះជាវីដេអូរក្លីបដែលបង្ហាញពីការលោតរបស់ក្មេងស្រីនោះ សូមចុចដើម្បីមើល។ ប្រការ
ចងចាំ៖ ឪពុកម្ដាយគ្រប់រូប ពុំគួរទុកកូនចោលអោយនៅផ្ទះតែម្នាក់ឯងឡើយ។ បើ
ចាំបាច់ ពេលឪពុកមា្ដយមិននៅផ្ទះ គួរណាស់ចាស់សោផ្ទះ ឬដាក់គន្លឹះបង្អួចអោយ
បានស្រួលបួលសិនដែរ៕
ដោយ: សារិន
ប្រភព៖ sky