CamNews

ព័ត៌មានអន្តរជាតិ 

អ៊ីរ៉ង់ បញ្ជូនយន្តហោះចម្បាំង ៣គ្រឿង អោយរដ្ឋាភិបាល អ៊ីរ៉ាក់ ខណៈប្រទេស នេះកំពុងជួប វិបត្តិពុះជាជម្រៀកៗ

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានអាម៉េរិក បានចេញផ្សាយនៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ ២០១៤ នេះ ថា ប្រទេសអ៊ីរ៉ង់ បានឈានជើង ចូលកាន់តែជ្រៅថែមទៀត ក្នុងសង្គ្រាមនៅប្រទេស អ៊ីរ៉ាក់ ដោយខ្លួន បាន បញ្ជូនយន្តហោះចម្បាំង  ផលិតនៅប្រទេសរុស្ស៊ីចំនួន៣គ្រឿង ប្រគល់ដល់រដ្ឋាភិបាលលោក ម៉ា លីគី ។

ចំពោះយន្តហោះទាំង ៣  គ្រឿងនេះ ត្រូវបានគេអះអាងថា  ជាជំនួយដល់ការប្រយុទ្ធប្រឆាំង  នឹងក្រុម សកម្មប្រយុទ្ធនិកាសសាន់នី ដែលកំពុងអុកឡុកប្រទេស អតីតស្ថិតក្រោមការត្រួតត្រា  របស់អាម៉េរិក មួយនេះ។

ប្រភពមន្ត្រីរដ្ឋាភិបាលអាម៉េរិក និង អ៊ីរ៉ាក់   បានបញ្ជាក់ថា  យន្តហោះចម្បាំងខាងលើនេះ មាន ឈ្មោះ Su-25 បានចាប់ផ្តើម យុទ្ធនាការរបស់ខ្លួន នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ រួចមកហើយ បន្ទាប់ពីអ៊ីរ៉ង់ បានសម្រេចផ្តល់វាមកវិញ ដើម្បីជួយដល់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី នួរី ខាម៉ាល អាល់ ម៉ាលីគី ប្រយុទ្ធប្រឆាំងជាមួយកងកម្លាំង នៃរដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី (  ISIS )  ជាពិសេសវា ក៏នឹង អាចជួយឲ្យដំណើរការ បង្កើតរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ាក់ កាន់តែប្រព្រឹត្តទៅដោយរលូនផងដែរ ។

គួរបញ្ជាក់ថា    តាមមន្ត្រី អាម៉េរិកឲ្យដឹងថា តាមពិតទៅយន្តហោះខាងលើនេះ គឺជាកម្មសិទ្ធិរបស់ កង កម្លាំង ទ័ពអាកាសរបស់អ៊ីរ៉ាក់នោះទេ ដែលត្រូវបានគេបញ្ជូនទៅប្រទេសអ៊ីរ៉ង់កាលពី អំឡុង សង្គ្រាម ឈូង សមុទ្រពែក    ឆ្នាំ ១៩៩១ ដើម្បីការពារសុវត្ថិភាព ហើយឥឡូវនេះវាត្រូវបាន បញ្ជូន មកឲ្យម្ចាស់ ដើមវិញ ហើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ញូវយ៉កថាម និង ដើមអម្ពិល


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East