CamNews

ព័ត៌មានអន្តរជាតិ 

អតីត CEO ក្រុមហ៊ុនអាកាសចរណ៍ ៖ MH370 ទំនងជាត្រូវបានបាញ់ទម្លាក់ ដោយយោធា អាមេរិក

ព័ត៌មានអន្តរជាតិ ៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ បារាំង លោក Marc Dugain អះអាង អោយដឹងថា​ អាមេរិក អាចជាអ្នកបាញ់យន្តហោះ   ក្រុមហ៊ុន   អាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ MH370 ទម្លាក់ រួចលុបចោលដានទាំងអស់រហូត  រំលេចចេញនូវទ្រឹស្តីផ្សេងៗពីគ្នា ស្តីពីការបាត់ខ្លួន ដ៏ អាថ៍កំបាំងយន្តហោះខាងលើ ។


សម្រង់អត្ថបទ មានរហូតដល់ទៅ ៦ ទំព័រ ចេញ    ផ្សាយ ជារៀងរាល់សប្តាហ៍ ទស្សនាវដ្តីបារាំង Paris Match លោក Dugain បំភ្លឺអោយដឹងថា ៖ យន្តហោះ  ខាងលើ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជា ប្រភេទយន្តហោះ Boeing 777 អាចនឹងប្រឈមចំពោះមុខ នូវបញ្ហាដែលមិនអាចគេចវេសបាន ខណៈ យន្តហោះខាងលើ ផ្លូវរថរបស់ខ្លួន គឺឆ្ពោះទៅកាន់មូលដ្ឋានយោធា សហរដ្ឋអាមេរិក មានទីតាំងនៅលើ ដីកោះ Diego Garcia ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង ។ ខណៈយោធា អាមេរិក មានភាពភ័យខ្លាចដូច ទៅនឹងការវាយប្រហារភារវកម្ម កាលពីថ្ងៃទី ១១ កញ្ញា ២០០១ កន្លងទៅនេះ យោធាអាមេរិក ទំនង ជា អ្នកបាញ់ទម្លាក់យន្តហោះខាងលើបាត់ទៅហើយ ។

បន្ថែមពីលើនេះ លោក Dugain ក៏បានស្រាយបំភ្លឺបន្ថែម ខណៈ    គេហទំព័រ The Local បានចុះផ្សាយ បន្តនៅថ្ងៃសុក្រនេះ អោយដឹងថា ៖ វាគឺជាមូលដ្ឋានយោធាមួយ ដ៏  មាន អនុភាពខ្លាំងណាស់ ។ ហើយ ប្រការនេះ វាពិតជាគួរអោយភ្ញាក់ផ្អើល ដែលសហរដ្ឋអាមេរិកខ្លួនឯង បាន បាត់បង់ដានទាំងអស់របស់ យន្តហោះមួយគ្រឿងនេះ ។ ដោយគ្មានចាត់ចូលទៅក្នុងទ្រឹស្តីរួមគំនិតផ្សេងៗ វាគឺជាលទ្ធភាពដែលថា អាមេរិកទំនងជា បញ្ឈប់យន្តហោះខាងលើ ។


លោក Dugain បន្ថែមអោយដឹងថា មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានសាក្សីរស់ ពី កោះ Maldives ដែល ជាកោះមានទីតាំងជិត កោះ Diego Garcia  ពោលមានរយៈចម្ងាយត្រឹមតែ​៥០០ គ.ម ភាគខាងជើងតែ ប៉ុណ្ណោះ ដែលបានអះអាងថាំ គេបានឃើញយន្តហោះធន់ធំមួយគ្រឿង ហោះមាន  រយៈកំពស់ទាបជា ខ្លាំង ជាមួយនឹង ស្លាកសញ្ញាមួយពណ៌ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី      ហោះ  ឆ្ពោះទៅកាន់កោះ Diego Garcia ។

គួរបញ្ជាក់ថា កាលពីអំឡុងខែ សីហា កន្លងទៅ  នេះ សារ   ព័ត៌មាន អង់គ្លេស the UK Daily Mirror ធ្វើ សេចក្តីរាយការណ៍អោយដឹងថា យន្ត    ហោះ MH370    បានហោះឆ្ពោះទៅកាន់កោះតូចមួយ នៃមហា សមុទ្រឥណ្ឌា ភាគខាងត្បូង កោះ Diego Garcia     ប៉ុន្តែស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ ទីក្រុ​ង កូឡា ឡាពួរ បានធ្វើការបដិសេធទៅនឹងការលើកឡើងខាងលើ។ អ្នកនាំពាក្យអោយស្ថានទូតអាមេរិក ប្រចាំ ប្រទេស ម៉ាឡេស៊ី ផ្តល់ជាកិច្ចសម្ភាសន៍ ដល់កាសែត   local Star នៅពេលនោះអោយដឹងថា ៖ ពុំមាន សញ្ញាណច្បាស់ការណ៍ ណាមួយ អាចបញ្ជាក់  បាន ថា  MH370 ពិតជាបានហោះកន្លែងណាមួយ ជិត កោះ Maldives ឬកោះ Diego Garcia នោះទេ ។ ច្បាស់ ណាស់ យន្តហោះ MH370 ពិតជាមិនបានចុះ ចតនៅលើកោះ Diego Garcia ៕

- អាន ៖ ម៉ាឡេស៊ី ប្រកាសជាផ្លូវការ បាត់ខ្លួនយន្តហោះ MH370 ជាគ្រោះថ្នាក់ ធ្លាក់យន្តហោះ សម្លាប់មនុស្សគ្មានសល់


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US