CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក លូកថ្លើម ចិន ប្រកាស លក់សព្វាវុធទំនើប ឲ្យកោះតៃវ៉ាន់ ខ្ទង់ ១,៨៣ ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋបាល លោក អូបាម៉ា ធ្វើសេចក្តីប្រកាស ពីគម្រោងលក់សព្វាវុធ តម្លៃ ១,៨៣ ពាន់លានដុល្លារ ទៅអោយកោះតៃវ៉ាន់ ខណៈគម្រោងនេះផ្ទាល់ ធ្វើ​​  អោយ ក្តៅស្លឹកត្រចៀកជាខ្លាំង ទៅដល់រដ្ឋាភិបាលប្រទេសចិន ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ  នេះ ហ៊ានលូកថ្លើមផ្តល់ សព្វាវុធក្រោមរូបភាពជួញដូរទៅអោយកោះតៃវ៉ាន់ ដែលចិននៅតែអះអាងថា ជាកោះមួយស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួន។


ភាគីខាងសហរដ្ឋអាមេរិកអោយដឹងថា គម្រោងលក់ចេញសព្វាវុធលើកនេះ គឺស្របទៅតាមគោល នយោបាយលក់សព្វាវុធរយៈពេលយូរអង្វែង ទៅដល់កោះតៃវ៉ាន់។ ប៉ុន្តែ រដ្ឋាភិបាលចិន សម្តែងនូវ ការមិនពេញចិត្ត ខណៈបដិសេធជាខ្លាំង ពាក់ព័ន្ធនឹងគម្រោង លក់  សព្វាវុធខាងលើ ដោយបញ្ជាក់ នឹងមានការដាក់ទណ្ឌកម្មទៅដល់បណ្តាក្រុមហ៊ុនអាមេរិកណាមួយ ដែលជាប់ពាក់ព័ន្ធនឹងការលក់ អាវុធលើកនេះ ។


គួរបញ្ជាក់ថា គម្រោងលក់សព្វាវុធលើកនេះ ត្រូវបានគេមើលជាក់ស្តែងអោយឃើញថា ជាគម្រោង លក់សព្វាវុធលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ស្របពេលមានភាពតានតឹងទៅលើប្រធាន បទក្តៅ ជម្លោះសមុទ្រចិនភាគខាងត្បូង ដោយប្រទេសចិន បាន    នឹង កំពុងតែបន្ត សាងសង់កោះ សិប្បនិម្មិតនៅទីនោះ ។ នាវាចម្បាំងផ្លូវទឹក ម៉ីស៊ីលកំទេចរថគ្រោះ រថគ្រោះចម្បាំង ក៏ដូចជាបណ្តា សព្វាវុធមួយចំនួនផ្សេងទៀត គឺជាបណ្តាសព្វាវុធដែលជាប់នៅក្នុងបញ្ជីការលក់ចេញលើកនេះ។

របាយការណ៍ បញ្ជាក់អោយដឹងថា កិច្ចព្រមព្រៀងលើកនេះ នឹងត្រូវអនុម័ត   ក្នុងរយៈពេល ត្រឹមតែ ៣០ថ្ងៃ លុះត្រាណាមានការគាំទ្រ ពីសភាខណៈមានការព្រួយបារម្ភខ្លាំងទៅលើរបបប្រជាធិបតេយ្យ និងកុម្មុយនីស្ត ពាក់ព័ន្ធ  នឹងសមត្ថភាព  ការពារកោះតៃវ៉ា់ន ពីការ កើន ឡើង  កម្លាំងយោធារបស់ ប្រទេសចិន ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Airbus