CamNews

កីឡាអន្តរជាតិ 

ប៉ាក់ គីអៅ សម្រេចចិត្ដបោះពាក្យសម្ដីចុងក្រោយទៅកាន់ Floyd មុនពេលគាត់បង្ខំចិត្ដលុបចោលការប្រកួតមួយនេះ

ព័ត៌មានកីឡា៖ ប្រភពព័ត៌មាននៅតែចេញផ្សាយជាបន្ដបន្ទាប់ មិនព្រមដាច់ស្រឡះ​ពី កាល​ប្រកួត​របស់​កីឡាករទាំង ២ រហូតទល់ពេលនេះ ដោយផ្អែកលើការបង្ហាញរបស់គេហទំព័រកីឡាអន្ដរជាតិមួយ ឈ្មោះ​ថា slam.canoe.ca ​នៅតែ​លើក​ឡើងថា ប៉ាក់ គីអៅ ព្យាយាមបន្ដការទាមទា ឲ្យ Floyd សម្រេចចិត្ដ​ឲ្យ​បានច្បាស់ និង ព្រមចុះហត្ថលេខា​លើកិច្ចសន្យារើសពេលប្រកួតនៅ ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ឲ្យមុនដាច់ខែនេះ បើមិនដូច្នោះទេ​ គម្រោងនៃការប្រកួតនេះ និងត្រូវលុបចោល ។ 

ប៉ាក់ គីអៅ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា រូបគាត់ ព្រមទាំងអ្នកជំវិញខ្លួន បានសម្រេចចិត្ដគ្នាត្រឹមត្រូវអស់ហើយ ដោយយល់ព្រមលើលក្ខខ័ណគ្រប់យ៉ាងដែល Folyd ទាមទា​ចង់បាន ។ អ្វីដែលពួកគាត់​ត្រូវការវិញនោះ គឺការសម្រេចចិត្ដឲ្យត្រឹមត្រូវ និង ការហត្ថលេខាលើកាលបរិច្ឆេទប្រកួតតាមពេល​​ដែលគាត់បានលើកឡើងខាងលើ ។ បន្ថែមពីលើនេះទៅទៀត កីឡាករបានបន្ដទៀតថា វាគឺជារឿងមួយពិ​បាក​អះអាងខ្លាំងណាស់ថា ការប្រកួតពិតជាកើតមានមែន ក្រោយពីមើលឃើញទិដ្ឋភាពជាក់ស្ដែងនាពេលនេះ។ ប៉ុន្ដែមិនជាថ្វីនោះទេ​ថាគួរបន្ដ ឬ អត់ ដោយពួកយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗ ពីព្រោះគេមាន​ពេលសម្រេចចិត្ដត្រឹមតែក្នុងខែនេះតែប៉ុណ្ណោះ ប្រសិនបើគេមិនវៃនោះទេ គាត់អាចស្វែងរកដៃគូរថ្មីទៀត​ក៏បានដែរ ។  

ស្របនឹងភាពរកាំរកូតដូច្នោះ មានសំណួរជាច្រើនបានកើតឡើង ចំពោះកីឡាករ ប៉ាក់ គីអៅ ប៉ុន្ដែគាត់​មិន​អាចបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ​ ។ ដោយឡែក កាលពីពេលមុនគាត់ធ្លាប់បាន និយាយប្រាប់អ្នកការសែតរួចម្ដងហើយ ពីព្រឹត្ដិការណ៍មួយនេះ ថាប្រាកដជាកើតមាន ក្រោយពីទទួលបាន​សំណើ​រ​របស់ Floyd ជាច្រើនក្នុងលក្ខខ័ណ​នៃការប្រកួត តែពេលនេះ តាមការមើលឃើញលើឥរិយាបទ និង ការ​សុំសេចក្ដីបញ្ជាក់​ឲ្យពិតប្រាកដពីកីឡាករ គឺបានកែប្រែទាំងស្រុងនូវអ្វីដែលធ្លាប់រំពឹងទុកកន្លងមក ។​ហេតុដូច្នេះហើយ ទើគាត់សម្រេចចិត្ដទុកពេលវេលា ត្រឹមចុងខែនេះ ជាពេលចុងក្រោយនៃការសម្រេច​របស់ Floyd ដើម្បីបញ្ចប់បន្ទិលសង្ស័យដែលកើតមានទៀត​។  

ដោយ៖ អឿ អ៊ុយ

ប្រភព៖ slam.canoe.ca

 

 

 


Tags: Boxer News Manny Pacquiao