CamNews

តារា 

បាក់គីអៅ គ្រោងនឹងប្រកាសខ្លួនជាបេក្ខជនឈឈ្មោះបោះឆ្នោតជាប្រធានាធិតី ហ្វីលីពីន ក្នុងឆ្នាំ ២០១៦

ព័ត៌មានកីឡាករ៖ មិនមែនជារឿងមួយដែលថ្មីនោះទេ ចំពោះដំណឹងថា ស្ដេចកីឡាករប្រដាល់ប្រចាំប្រទេស ហ្វីលីពីន មានបំណងចង់ឈឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប្រចាំប្រទេស ប៉ុន្ដែរឿងដែល​ថ្មីហើយប្លែកនោះគឺ គាត់ចងឈឈ្មោះក្នុងអាណត្ថិឆ្នាំ ២០១៦ នេះតែម្ដង ដែលកន្លងទៅគាត់បាន កំណត់​ថារង់ចាំ ឆ្នាំ ២០២២ ទើបសម្រេចចិត្ដឈឈ្មោះ។ 

លោក Bob Arum បានឆ្លើយប្រាប់ទៅអ្នកសារព័ត៌ថា ប៉ាក់គីអៅ បានគ្រោងនឹងឈឈ្មោះជាបេក្ខជនបោះ​ឆ្នោត​​តំណាងរាស្រ្ដប្រចាំប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ២០១៦ នេះ​ ដោយមិនចាំបាច់ រង់ចាំដល់អាណត្ថិក្រោយនោះទេ ពិព្រោះកន្លងមក កីឡាករធ្លាប់បង្ហាញក្នុងសន្និសិតការសែត ថាកីឡាករ នឹងរៀបខ្លួនដើម្បីឈឈ្មោះបោះឆ្នោត ជាដំណាងរាស្ដ្រនៅអាណត្ថិឆ្នាំ ២០២២ ។

ទន្ទឹមគ្នានោះដែរ ប៉ាក់គីអៅ ក៏ធ្លាប់អះអាងដែរថា" តាមពិតទៅ នៅពេលដែលខ្ញុំ បានចាប់ផ្ដើមប្រលូកខ្លួន​ក្នុង​វិស័យអាជីពជាកីឡាករប្រដាល់នេះ ខ្ញុំក៏មានគម្រោងរួចបាត់ទៅ ហើយ ក្នុងកំលុងពេលនេាះខ្ញុំបានគិត និងខិតខំប្រឹងប្រែង ប្រកួតដើម្បីទទួលបានជ័យជំនះ។ ថ្វីត្បិតតែក្ដីសង្ឃឹមពេលនោះ ខ្ញុំធ្វើបានល្អក្នុងអាជីពជាកីឡាករ ប៉ុន្ដែក្ដីសង្ឃឹមពិតជានៅឆ្ងាយខ្លាំងណាស់ ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា ដំបូងឡើយ គាត់ដឹងត្រឹមតែថា ប៉ាក់គីអៅ មានបំណងចង់ឈឈ្មោះ​បោះ​ឆ្នោតជាតំណាងរាស្រ្ដនៅឆ្នាំ ២០២២ នោះទេ ពីព្រោះគាត់ នៅមានលក្ខខ័ណ្ឌអាយុ ដែលគាត់ត្រូវធ្វើការបញ្ជាក់​ ឲ្យបានត្រឹមត្រូវទៅតាមការ កំណត់ និង បរិមាណនៃការគាំទ្រ ដែលភាគច្រើន គឺស្ថិតក្នុងខេត្ដកំណើត​របស់កីឡាករផ្ទាល់ គឺខេត្ដ Sarangani ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់កីឡាករពេលនេះ។ 

យោងតាមការសិក្សាស្រាវជ្រាវ របស់ Pulse Asia.Inc បានបង្ហាញឲ្យដឹងថា ប៉ាក់គីអៅ គឺជាបេក្ខជនមួយ រូប​ដែលទទួលបានការគាំទ្រច្រើន ទូទាំងប្រទេស ហើយប្រសិនជារូបលោក ពិតជាឈឈ្មោះជាបេក្ខជន​បោះឆ្នោត តំណាងរាស្រ្ដ នោះអាចនឹងមានសំណាងបានជាប់ក្នុងអាណាត្ថិឆ្នាំ ២០១៦ ខាងមុខនេះ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ digitaljournal


Tags: boxing news Manny Pacquiao