ចំណែកនៅក្នុងទំព័រ Facebook របស់ស្ថាបនិក លោក Mark Zuckerberg បានបង្ហោះថា៖ «កាលពីព្រឹកមិញនេះ Facebook community មានអ្នកប្រើប្រាស់រហូតដល់ ២ពាន់លានអ្នកហើយ។»
នេះគឺជាដំណើរដ៏វែងឆ្ងាយរបស់លោក Zuckerberg បន្ទាប់ពីលោកបោះបង់ចោលការសិក្សានៅ Harvard ហើយបង្កើត Facebook នេះឡើងប្រមាណជាង ១៣ ឆ្នាំមកហើយ។
កាលពីខែតុលា ឆ្នាំ ២០១២ Facebook មានចំនួនអ្នកប្រើប្រាស់ ១ពាន់លាននាក់ នេះមានន័យថា ចំនួននេះត្រូវបានកើនឡើងទ្វេដង មិនដល់រយៈពេលប្រាំឆ្នាំផង។
នៅដើមឆ្នាំនេះ Facebook ត្រូវបានគេសន្មត់ថា ប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មនឹងមានការធ្លាក់ចុះ ប៉ុន្តែលោក Mark នៅតែមានមហិច្ចតាខ្ពស់។
ការលូតលាស់យ៉ាងឆាប់រហ័ស របស់ Facebook បានដាក់សម្ពាធទៅលើលទ្ធភាពនៃការគ្រប់គ្រងការបង្ហោះដែលមានលក្ខណៈហឹង្សា និងលើ្មសច្បាប់។ តួយ៉ាង ថ្មីៗនេះ បុរសអាមេរិកម្នាក់បានបង្ហោះវីដេអូដែលគាត់បានបាញ់សម្លាប់មនុស្សចាស់ម្នាក់។
កាលពីខែមុន ក្រុមហ៊ុន Facebook បានប្រកាសរកបុគ្គលិក 3000 នាក់បន្ថែមសម្រាប់គ្រប់គ្រងការបង្ហាះក្នុង Facebook៕
ប្រភព៖ BBC
ប្រែសម្រួល៖ High