CamNews

តារា 

Angelina Jolie នាំកូនៗទាំងបីធ្វើរឿងមួយ ដើម្បីបញ្ចប់ពាក្យចចាមអារាម

ហូលីវូដ ៖ នៅថ្ងៃចុងសប្តាហ៍ តារាសម្តែងហូលីវូដ នាង Angelina Jolie បាននាំកូនប្រុសទាំងបីរបស់នាងគឺមានដូចជា Shiloh Nouvel Jolie-Pitt, Knox Jolie-Pitt និង Vivienne Marcheline Jolie-Pitt ទទួលទៅទទួលទានអាហារថ្ងៃត្រង់ ។ 

ចំពោះការបង្ហាញខ្លួននៅលើផ្លូវ Los Angeles ម្តាយកូនទាំងបួននាក់ហាក់បីដូចជាជិតដិតនឹងគ្នាខ្លាំងណាស់ ។ យោងតាមរូបភាពទាំងអស់អាចបញ្ជាក់បានយ៉ាងច្បាស់ថា ពួកគេពិតជាសប្បាយចិត្តជាមួយនិងការរស់នៅជួបជុំគ្នាបែបនេះ ។

ជាការពិតណាស់ រូបថតទាំងអស់នេះ នឹងលុបបំបាត់ពាក្យចចាមអារាមថាកូនៗទាំងបីហត់នឿយជាមួយនិងការរស់នៅជាមួយនាង Angelina Jolie ដូចដែលវេបសាយ New Idea បានចុះផ្សាយ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Angelina Jolie