CamNews

យល់ដឹង 

សារៈសំខាន់ ដែលលោកអ្នកមិនដឹង ពាក់ព័ន្ធនឹង ការផឹកទឹកមុនពេលចូលគេង

ទឹកមានផ្ទុកនូវសារធាតុបំប៉នដ៏ល្អ និងជាតិរ៉ែជាច្រើនប្រភេទ ដែលអាចជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យរាងកាយមានសុខភាពល្អ។ តើអ្នកដឹងទេថា ការផឹកទឹកមុនពេលចូលគេង មានផលវិជ្ជមានអ្វីខ្លះ សម្រាប់សុខភាព? ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខាងក្រោមនេះ​ ទាំងអស់គ្នា៖

១. ស្បែកស្រស់ថ្លា

ការផឹកទឹកមុនពេលចូលគេង អាចជួយធ្វើឲ្យស្បែករបស់អ្នកស្រស់ថ្លា និងមានសំណើមបាន។

២. សម្រកទម្ងន់

ទឹកជាសមាសធាតុធម្មជាតិមួយ អាចជួយដុតបំផ្លាញជាតិកាឡូរីនៅក្នុងខ្លួន ដែលជួយធ្វើឲ្យអ្នកស្រកទម្ងន់។

៣. គេងលក់ស្រួល

ការផឹកទឹកមុនពេលចូលគេង អាចជួយឲ្យអ្នកមានដំណេកស្កប់ស្កល់ និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ នៅពេលអ្នកភ្ញាក់ពីដំណេក ពេលព្រលឹម។

៤. កម្ចាត់ជាតិពុល

តាមការសិក្សាបានឲ្យដឹងថា ការផឹកទឹកមុនពេលចូលគេង មិនត្រឹមតែជួយឲ្យមុខងារនៅក្នុងរាងកាយរបស់អ្នក មានដំណើរការល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ចាត់ជាតិពុល ក្នុងខ្លួនបានទៀតផង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips