អ្នកគាំទ្រ ឬអតិថិជនរបស់ Apple ប្រហែលជាកំពុងទទឹងរង់ចាំយ៉ាងអន្ទះសា បន់ឱ្យតែថ្ងៃទី ៩
កញ្ញា មកដល់ ដែលជាពេលវេលា Apple បញ្ចេញស្មាតហ្វូន iPhone ជំនាន់ថ្មី ២ម៉ូដែលរបស់
ខ្លួន។
យោងតាមព័ត៌មាន ដែលទើបបានចុះផ្សាយថ្មីៗនេះ iPhone 6 អេក្រង់ 5.5 inch នឹងមានឈ្មោះ
ថា iPhone 6L គឺមិនមែន iPhone Air ដូចបណ្ដាព័ត៌មានបែកធ្លាយមុននេះនោះទេ។ តាមធម្មតា
Apple តែងតែដាក់អក្សរធំ ភ្ជាប់ពីខាងក្រោយនៃស្មាតហ្វូនស្រឡាយ iPhone កំណែនិយាយមួយ
នៃជំនាន់ថ្មី បែបនេះគឺ ចង់ប្រាប់អំពីចំនុចពិសេសរបស់ផលិតផល ឧទាហរណ៍ដូចជា iPhone 5C
(Colorful) គឺចង់បញ្ជាក់ថា ទូរស័ព្ទនេះ មានច្រើនពណ៌។ ចំណែក អក្សរ “L” របស់ iPhone ដែល
មានអេក្រង់ 5.5 inch ត្រូវបានគេជឿថា នឹងសំដៅទៅលើពាក្យ “Large” គឺចង់និយាយថា ស្មាត
ហ្វូននេះ មានទំហំធំ។
iPhone 6L ដែលមានអេក្រង់ទំហំ 5.5 inch
ទន្ទឹមនឹងនេះ ថ្ម ២គ្រាប់ដែលនឹងត្រូវបានបំពាក់ឱ្យ iPhone 6 អេក្រង់ 4.7 inch និង iPhone 6
អេក្រង់ 5.5 inch ក៏បានលេចមុខចេញយ៉ាងច្បាស់ និងមានកម្រិតថាមពលខុសៗគ្នា។ ប៉ុន្ដែ ថ្ម
សម្រាប់កំណែ iPhone អេក្រង់ 4.7 inch ខ្ពស់ជាងថ្មរបស់ iPhone 5s ចំនួន 240mAh ពោលគឺ
1810mAh។ ចំណែក ថ្មសម្រាប់កំណែ iPhone 6L នឹងមានកម្រិតថាមពលដល់ទៅ2915mAh
គឺខ្ពស់ជាង ជិតពាក់បណ្ដាល ធៀបនឹងថ្មនៃកំណែ iPhone មុនៗ។
គ្រឿងម៉ាស៊ីនខាងក្នុងរបស់ iPhone 6L
ថ្មសម្រាប់កំណែ 4.7 inch ខ្ពស់ជាងថ្មរបស់ iPhone 5s ចំនួន 240mAh
ថ្មរបស់ iPhone 6L មានថាមពល ឡើងដល់ 2915mAh
ដោយសារមានទំហំធំ ដូចជា iPhone 6L នេះ នោះ ការដែល Apple បំពាក់ថ្មដែលមានថាម
ពលខ្ពស់ជាងមុន គឺជារឿងសមស្រប។ និយាយអំពីរចនារូបរាងវិញ ម៉ូដែលទាំងពីរខាងលើនេះ
នឹងមានជ្រុង កោងជាងមុន រីឯ អេក្រង់របស់វា គឺប្រភេទ sapphirre ហើយខ្នងរបស់ស្មាតហ្វូន
នេះ ក៏នឹងមានរូបរាង ដូចទៅនឹង iPod Touch និង iPad Mini ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iphonehacks