បរទេស៖ ការធ្វើលំហាត់ប្រាណ ពិតជាមានសារៈសំខាន់ណាស់ ចំពោះសុខ ភាពរាងកាយរបស់មនុស្សយើង ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៧យ៉ាង ទទួលបានពីការធ្វើលំហាត់ប្រាណទៀងទាត់៖
១. រក្សាតុល្យភាពទម្ងន់
លំហាត់ប្រាណមិនត្រឹមតែជាសកម្មភាពមួយ អាចជួយធ្វើឲ្យមានសុខភាពល្អនោះទេ ប៉ុន្តែថែមទាំងជួយសម្រក និងរក្សាតុល្យភាពនៃទម្ងន់ទៀតផង ។
២. ការពារការកើតជំងឺ
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយធ្វើឲ្យលំហូរនៃចរន្តឈាមរត់បានស្រួល និងថយចុះជាតិកូឡេស្តេរ៉ុលមិនល្អ នៅក្នុងរាងកាយ ដែលជាកត្តាមួយ ក្នុងការជួយការពារការកើតជំងឺដូចជា បេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែមប្រភេទទី ២ រលាកសន្លាក់ មហារីក និងជំងឺបាក់ទឹកចិត្ត ។
៣. អារម្មណ៍ស្រស់ថ្លា
ប្រសិនបើអ្នកមានភាពតានតឹងក្នុងអារម្មណ៍ ការធ្វើលំហាត់ប្រាណ អាចជួយធ្វើឲ្យអ្នកមានភាពធូរស្បើយ និងស្រស់ថ្លាក្នុងអារម្មណ៍បាន ។
៤. ផ្ដល់ថាមពល
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយដឹកនាំអុកស៊ីសែន និងសារជាតិចិញ្ចឹមជាច្រើនទៅកាន់កោសិកាក្នុងរាងកាយ ដែលជួយឲ្យបេះដូង និងសួតមានសុខភាពល្អ ព្រមទាំងបង្កើនថាមពលដល់រាងកាយទៀតផង ។
៥. គេងលក់ស្រួល
ប្រសិនបើអ្នកមានអារម្មណ៍ថា គេងមិនលក់ ឬមិនគ្រប់គ្រាន់នៅពេលយប់ អាចសាកល្បងជាមួយនឹងការធ្វើលំហាត់ប្រាណ ដើម្បីជួយឲ្យអ្នកគេងលក់បានស្រួល ។
៦. បង្កើនចំណង់ផ្លូវភេទ
ការធ្វើលំហាត់ប្រាណទៀងទាត់ មិនត្រឹមតែជួយឲ្យអ្នកមានអារម្មណ៍ប្រសើរទ្បើងនោះទេ ប៉ុន្តែថែមទាំងជួយបង្កើន ចំណង់ផ្លូវភេទទៀតផង ។
៧. បង្កើតបរិយាកាសសប្បាយ
អំទ្បុងពេលធ្វើលំហាត់ប្រាណ ក៏ជាឱកាសមួយ ដែលអាចជួយឲ្យអ្នកបង្កើតបរិយាកាសសប្បាយរីករាយ ជាមួយនឹងមនុស្សនៅជុំវិញខ្លួននាក់ផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល