CamNews

សុខភាព 

ច្រើនជាង ព្យបាលក្រពះ "ចេក" អាចជួយបាល អាការៈ ស្រវឹងស្រា

ប្រសិនបើអ្នកឧស្សាហ៍មានវិធីជប់លៀង ជាញឹកញាប់ ហើយចូលចិត្តទទួលទានគ្រឿងស្រវឹងនោះ អ្នកប្រាកដជាចង់ជៀសឲ្យផុត ពីបញ្ហាធីងធោង ហើយឈឺក្បាល ជាក់ជាមិនខាន។ ចេកអាចជួយព្យាបាល ឬក៏ការពារអាការៈឈឺក្បាលបាន។ ដោយឡែកមូលហេតុ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ធីងធោង ហើយឈឺក្បាលនោះគឺ ការខ្វះជាតិទឹក ព្រមទាំងការបំផ្លាញ សារធាតុបូតាស្យូម នៅក្នុងខ្លួន ដោយជាក់ស្តែងវាតែងតែកើត ចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹង។

ចេកគឺជាប្រភពនៃសារធាតុបូតាស្យូម ល្អជាងគេបំផុត ដោយវាមានសារធាតុបូតាស្យូមចំនូន ៤៥០មីលីក្រាម ក្នុងចេកមួយផ្លែ។ មិនតែប៉ុណ្ណោះ ចេកក៏ជាប្រភពដ៏កំពូល នៃសារធាតុម៉ាញ៉េស្យូមផងដែរ ដែលវាអាចជួយឲ្យចរន្តឈាម នៅក្នុងរាងកាយដើរបានស្រួល និងមិនបង្កឲ្យមានអាកាៈឈឺក្បាល។

ជាមួយគ្នានេះដែរ ចេកថែមទាំងមានផ្ទុកទៅដោយ វីតាមីន B6 និង C ខ្ពស់ ដែលវីតាមីនទាំងនេះ ត្រូវបានបង្ហាញ នៅក្នុងការសិក្សាស្រាវជ្រាវជាច្រើនថា វាជួយកាត់បន្ថយអាការៈធីងធោង ឈឺក្បាល បានយ៉ាងមានប្រសឹទ្ធភាព។ មួយវិញទៀត ផ្លែចេកក៏បានផ្ទុកទៅដោយ សារជាតិ ទ្រីតូផាន ដែលមានលក្ខណៈដូចជា អាស៊ីតអាមីណូ ដែលត្រូវបានគេរកឃើញនៅក្នុងមាន់ទួគី។ ហើយសារជាតិនេះផងដែរ អាចធ្វើឲ្យអ្នកមានអាការៈងងុយគេង។

គួរបញ្ជាក់ដែរថា ដើម្បីជៀសវាងអាការៈឈឺក្បាល ជាញឹកញាប់ អ្នកមិនត្រូវលេបថ្នាំបំបាត់ការឈឺចាប់ មុនពេលចូលគេនោះទេ។ មួយវិញទៀត នៅពេលដែលគ្រឿងស្រវឹង ត្រូវបានលាយផ្សំ ជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ អាចនាំឲ្យមានរោគដំបៅក្រពះ យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយអ្នកត្រូវទទួលទានទឹក យ៉ាងច្រើន ២កែវ និងចេក ១ ឬ ២ផ្លែ មុនពេលចូលគេងទើបជាការប្រសើរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips