CamNews

យល់ដឹង 

សិស្សសាលាបង្ហាញពីបញ្ហាសុខភាពរបស់ខ្លួន

សាំងហ្គាព្យួ៖ សិស្សចំនួន ៥០ នាក់នៃអនុវិទ្យាល័យមួយក្នុងប្រទេស សាំងហ្គាព្យួ (Sangapore)
បានចេញមកនិយាយពីបញ្ហា ដែលទាក់ទងទៅនឹងសុខភាពផ្ទាល់របស់ពួកគេ។ នេះបើតាមការ
រាយការណ៍របស់ Health Promotion Board (HPB)។​​ អង្គការនេះក៏បានអំពាវនាវ អោយហាង
កាហ្វេ និងបណ្ដាហាងលក់រាយទាំងអស់ សូមកុំលក់បារីអោយយុវជនក្រោម ១៨ ឆ្នាំ។


កម្មវិធីរបស់អង្គ HPB​ ជាកម្មវិធីដ៏ល្អមួយដែលមានឈ្មោះថា "​អ្វីដែលយុវជនអាចធ្វើបាន"(What
Youth Can Do) ក្នុងគោលបំនងលើកកំពស់យុវជន អោយមានភាពក្លាហានក្នុងការមកពិនិត្យ
សុខដោយខ្លួនគេផ្ទាល់ និងហ៊ានប្រឈមមុខទៅនឹងជម្ងឺដែលពួកគេមាន។ ការរកឃើញជម្ងឺរបស់
សិស្សភាគច្រើនគឺ ជម្ងឺដែលបណ្ដាលមកពីការ ជក់បារី ផឹកកាហ្វេ  និងមួយចំនួនទៀតគឺបញ្ហាសុខ
ភាពមាត់ធ្មេញ ហើយនិងការឡើងទំងន់ជាដើម។

ជាក់ស្ដែងថ្មីៗនេះមានសិស្សស្ម័គ្រចិត្តជាច្រើននាក់ មកពីអនុវិទ្យាល័យ បានមកពិនិត្យសុខភាព
របស់ខ្លួនគេផ្ទាល់ នៅឯ Marsiling Community Center។ សិស្សទាំងអស់នោះ មកពីសាលា
Fuchun និងសាលា Woodlands ផងដែរ៕

 

 



ដោយ៖ សារិន
ប្រភព៖ asiaone


Tags: lifestye health singapore