CamNews

ជីវិត និងការងារ 

ស្ថានភាពអ្នកក្រ នៅប្រទេសអ្នកមាន

បើទោះជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោក ប៉ុន្ដែអាមេរិកក៏មានប្រជាជន

មិនតិចនោះដែរ ដែលធ្លាប់ខ្លួនក្រ គ្មានផ្ទះសម្បែង ដើរសុំទាន និងនាំគ្នាតម្រៀបជួដើម្បីទទួល
អំណោយ។

ប៉ុន្ដែ ទោះជាយ៉ាងនេះក្ដី អ្នកក្រីក្រនៅអាមេរិក ហាក់ដូចជាមានភាពប្រសើរជាងអ្នកក្រនៅ
បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមស្វែងយល់តាមរយៈរូបភាពខាងក្រោម៖

ក្មេងអាយុ ២ឆ្នាំ កំពុងស្ថិតនៅក្នុងបន្ទប់គេងរបស់គ្រួសារមួយដែលទើបត្រូវបានដេញចេញ
ពីផ្ទះ នៅ Los Angeles កាលពីថ្ងៃទី ១១ឧសភា ឆ្នាំ ២០០៩។ បើទោះជាពុកម្ដាយរបស់កុមារ
នេះ បានសងថ្លៃជួលផ្ទះ ប៉ុន្ដែពួកគេត្រូវបង្ខំអោយចាកចេញ ដោយសារតែម្ចាស់ផ្ទះមិនសង
ប្រាក់កក់។

កុមារីម្នាក់នេះ កំពុងឈរតម្រៀបជួរ រង់ចាំទទួលអំណោយពីអង្គការ Feed The Children នៅ
New York កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០០៩។

បុរសម្នាក់នេះ កំពុងអង្គុយ ហូបអាហារដែលទទួលបានពីអង្គការមនុស្សធម៌ នៅ Washington
កាលពីថ្ងៃទ ៩ ធ្នូ ឆ្នាំ ២០០៨។

ដោយសារតែទទួលបានអំណោយថ្មី ទើបគ្រួសារ Katie Busker (៣០ឆ្នាំ) មានអាហារទទួល
ទាន ក្នុងឱកាស ថ្ងៃបុណ្យឯករាជអាមេរិក កាលពីឆ្នាំទៅ។

មនុស្សជាច្រើនកំពុងតម្រៀបជួរគ្នាដើម្បីទទួលបានការហូបអាំហារដោយឥតគិតថ្លៃ នៅ Los
Angeles កាលពីខែតុលា ២០១០ ក្នុងឱកាសបុណ្យអំណរគុណ។

Rob Bennett (ឆ្វេង)និងKami Ballard (កណ្ដាល) រួមនឹង James Meece នៅតំបន់អ្នកគ្មានផ្ទះ
សម្បែងមួយកន្លែង នៅ Sacramento, California កាលពីខែមិនា ២០០៩។

លោកយាយ Aida Lemus (៧០ឆ្នាំ)កំពុងយំ បន្ទាប់ពីត្រូវដេញចេញពីផ្ទះ នៅឯ Anaheim,
California កាលពីថ្ងៃទី ២៣ មិថុនា ដោយសារតែផ្ទះត្រូវបានគេរឹបអូស ដើម្បីសងបំណុល។

បុរសគ្មានផ្ទះសម្បែងម្នាក់នេះ ត្រូវបង្ខំចិត្តចេញដើរសុំទាន នៅ Los Angeles កាលពីថ្ងៃទី ២២
សីហា ឆ្នាំ ២០១១។

មនុស្សជាច្រើនកំពុងរង់ចាំទទួលរបស់របរ និងអាហារនៅ Los Angeles កាលពីខែធ្នូ ២០០៩
ក្នុងឱកាសបុណ្យណូអែល។

បុរសគ្មានផ្ទះសម្បែងនេះកំពុងអូសសម្ភារៈរបស់ខ្លួននៅតាមដងផ្លូវ នៅ San Francisco កាល
ពីខែសីហា ឆ្នាំទៅ។ល។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing

Tags: America us poor life