ស្មាតហ្វូនថ្មីបំផុត ស្ថិតក្នុងត្រកូល "A Series" របស់ក្រុមហ៊ុន Samsung ទើបបានបង្ហាញខ្លួនជាមួយនឹង ឈ្មោះហៅថា Galaxy A9 នៅលើគេហទំព័រតេស្តដំណើរការម៉ាស៊ីន Geekbench។ កាលពីមុន Galaxy A9 ក៏ធ្លាប់បានលេចចេញចចាមអារាមនូវព័ត៌មានស្តីពីលក្ខណៈសម្បត្តិបច្ចេកទេសខ្លះៗ រួមមាន អេក្រង់ ទំហំ 5.5 inch (ឬធំជាងនេះ) ឈីបដំណើរការចំនួន ៨គ្រាប់ RAM 3 GB និងមានអង្គ ផ្ទុកទិន្នន័យ 32 GB។
អានអត្ថបទ៖ Galaxy A7 ម៉ូដែល ២០១៦ នឹងប្រើ chip Exynos 7580, RAM 3 GB ខ្លាំង និងស្អាត ជាងមុន
នៅពេលថ្មីៗនេះ ប្រភពព័ត៌មានស្តីពីស្មាតហ្វូត Galaxy A9 ដែលខាង Geekbench បានផ្គត់ផ្គង់មក មានលក្ខណៈលំអិតជាងមុន។ ជាក់ស្តែង ឧបករណ័ដែលមានកូដ SM-A9000 ប្រើប្រាស់អង្គដំណើរការ Qualcomm MSM8976 (Snapdragon 620) ដែលក្នុងនោះរួមមាន Quad core Cortex-A72 1.8 GHz និង Quad core Cortex-A53 1.4 GB, RAM 3 GB។
(រូបភាព concept)
ភាពខុសប្លែកគ្នាច្បាស់ជាងគេបំផុត រវាងការតេស្តរបស់ Geekbench ជាមួយនឹងបណ្តាព័ត៌មានចចាម អារាមកាលពីពេលមុនៗ នោះគឺសមត្ថភាពបន្ទះឈីបមួយគ្រាប់ (Single core) នៃការតេស្តទទួលបាន ពិន្ទុខ្ពស់ជាង ក្នុងពេលដែលសមត្ថភាពនៃបន្ទះឈីបច្រើនគ្រាប់ (Multi core) ទទួលបានពិន្ទុប្រហាក់ ប្រហែលគ្នា។ អង្គដំណើរការ Snapdragon 620 ថ្មីរបស់ Qualcomm គឺជាបន្ទះឈីបដំបូងគេស្ថិតក្នុង series 600 របស់ក្រុមហ៊ុន ដែលអាចផ្គត់ផ្គង់នូវសមត្ថភាពថតវីដេអូបានដល់កំរិត 4K អមជាមួយនឹង modem X8 LTE ដែលផ្តល់នូវល្បឿននៃការទាញយកឯកសារបានដល់ 300 Mbps។
បច្ចុប្បន្ន Samsung នៅមិនទាន់ប្រកាសឲ្យដឹងពីពេលវេលាជាក់ស្តែងនៃ ការបង្ហាញណែនាំ Galaxy A9 នៅឡើយទេ៕
អានអត្ថបទ៖ iPhone 7 នឹងបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក និងបន្ថែមទំហំរ៉េម កាន់តែធំជាងមុន
ប្រែសម្រួល៖ មង្គល
ប្រភព៖ Geekbench, Vreview