CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ប្រហុកខ្ទិះ

គ្រឿងផ្សំ
-ប្រហុក​
-សាច់ជ្រូក​បី​ជាន់
-ប្រហិត
-ដូង​ទុំ
-ម្ទេស​ក្រហម
-ខ្ទឹម​ស
-ខ្ទឹម​ក្រហម
-ក្រសាំង
-អំបិល
-ស្ករ
-ត្រសក់
-​ត្រប់​ស្រួយ
-ព្រលិត
-ព​ពាយ
-ការ៉ុត
-ដើម​ខ្ទឹម
-ម្ទេស​ផ្លោកស្រស់ទុំ

វិធី​ធ្វើ
ដំបូង យកសាច់ជ្រូក​បី​ជាន់ ​ចិញ្ច្រាំ​ជាមួយ​ប្រហុក រួចយក​ត្រី​ស្លាត​មក ចិញ្ច្រាំ​បុក​ធ្វើ​ជា​
ប្រហិត ស្ងោរ​ឱ្យ​ឆ្អិន ទើប​ហាន់ល្អិ​ត ចំណែក ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម បុក​ចូល​
គ្នា​ឱ្យ​ម៉ដ្ធ។

យក​ខ្ទិះ​ដើម   ដាក់​កូរ​ជាមួយ​ម្ទេស​បុក រួច​ដាំ​នឹង​ភ្លើង​ឱ្យ​ពុះ ដាក់​ប្រហុក​ចិញ្ច្រាំ ប្រហិត
​ឆ្កៀល​ក្រសាំង​ដាក់   អំបិល  ទឹកត្រី ស្ករ ម្សៅ​ស៊ុប ភ្លក់​រស់ជាតិ រួច​ដួស​ដាក់​ចាន​ទុក។
​ចុងក្រោយ ​ហាន់​ជី​ម្ទេសផ្លោក​ទុំ​ជា​សរសៃ​ឆ្មារ​រោយ​ពីរ​លើ រួចរៀបបន្លែដាក់ចានជាការ
ស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle Brohok ktis