ព័ត៌មានកីឡា៖ មន្ដ្រីប៉ូលីសរបស់ប្រទេសស្វីស គ្រោងនឹងធ្វើការចាប់ខ្លួនសមាជិក FIFA ចំនូនច្រើនជាង១២នាក់ ជាបន្ដទៀតស្របពេលដែលមានការដឹកមុខសើបអង្កេតពីអាមេរិក ទៅលើករណីចោទប្រកាន់អំពើពុករលួយ ក្នុងសង្គមបាល់ទាត់អន្ដរជាតិ ។ បើយោងតាមរបាយការណ៍ New York Times ដកស្រង់ពាក្យសម្ដីមន្ដី្រផ្លូវការផ្នែកពង្រឹងច្បាប់។
អាជ្ញាធរសមត្ថកិច្ចប្រទេសស្វីស បានកំពុងតែសម្លឹងមើលមុខសញ្ញាថ្មីៗបន្ដទៀត ស្របពេលដែលមន្ដ្រី FIFA ជាច្រើនរូបត្រូវបានធ្វើការចោទប្រកាន់រួចជាស្រេច លើសំណុំរឿងអំពើពុករលួយ ជាបណ្ដាញក្នុងសង្គម FIFA នឹងការលួចលាងលុយកខ្វក់តាមរយៈធរនាគា។ ទន្ទឹមនឹងនោះផងដែរ របាយការណ៍បានបន្ដទៀតថា កាលពីល្ងាចម្សិលមិញ មន្ដ្រីប៉ូលីសស្វីសក៏បានចាប់ខ្លួន សមាជិក FIFA ពីររូបបន្ថែមដែល ពួកគេគឺជាប្រធានដឹកនាំកីឡាបាល់ទាត់ ប្រចាំនៅអាមេរិកខាងត្បូងនឹង កណ្ដាល។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្នុងសណ្ឋាគា Baur au Lac ទីក្រុង Zurich ជាកន្លែងតែមួយ ដែលបានចាប់ខ្លួនសមាជិកកន្លងមក កាលពីខែឧសភា។ សមាសភាពអ្នកទាំងពីរ ម្នាក់ឈ្មោះ Alfredo Hawit ជាប្រធានសហព័ន្ធបាល់ទាត់ Concacaf នៅអាមេរិកកណ្ដាល និងម្នាក់ទៀត គឺ Juan Ángel Napout ជាប្រធានសហព័ន្ធបាល់ទាត់ Conmebol នៅអាមេរិកខាងត្បួង អ្នកទាំងពីត្រូវជាសមាជិក ក្នុង FIFA ។ ដីការចាប់ខ្លួនមួយនេះ ត្រូវបានគេដឹងថាគឺ ចេញពីស្ថាបណ្ណយុតិធម៌អាមេរិក ក្រោមការចូលរួមសហការជាមួយ FIFA យ៉ាងពេញលេញ នឹងការអនុញ្ញាតច្បាប់ពីប្រទេសស្វីស។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ FIFA នឹងរៀបចំការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី បន្ដតំណែងលោក Sepp Blatter ខណៈដែលកំពុងតែត្រូវបានគេព្យូការងារមួយរយៈ ។ មន្ដ្រីអ្នកនាំពាក្យមួយរូប បានឲ្យដឹងទៀតថា អាមេរិកកំពុងតែធ្វើការសងសិក ទៅលើអង្គការអន្ដរជាតិ ដែលមិនបានជ្រើសតាំងខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្ដិការណ៍ FIFA នៅឆ្នាំ ២០២២ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ www.rt.com