CamNews

រថយន្ត 

Hyundai លាតត្រដាងពីគម្រោងថ្មីនៃរថយន្ដ ដែលមិនប្រើសាំង និង ប្រព័ន្ធហាប្រីត តែប្រើសារធាតុអ៊ីដ្រូសែន

យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Hyundai ដែលមានសាខាធំនៅប្រទេសអាមេរិក បានបង្ហាញគម្រោងថ្មីនៃម៉ូដែល ​Hyundai Tucson ស៊េរីឆ្នាំ ២០១៥ ជាមួយបច្ចេកវិទ្យាដ៏ទំនើប ដែលពិភពលោកកំពុងចាប់អរម្មណ៍ខ្លាំង នោះគឺ ​ម៉ូតដែល Hyundai Tucson ប្រើប្រព័ន្ធ អ៊ីដ្រូសែន (Fuel Cell)។ 

ម៉ូតដែល Hyundai Tucson ស៊េរីឆ្នាំ ២០១៥ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង​ ជាមួយនឹងរូបរាង ដ៏ទំនើប​ស្រស់សង្ហា ប្រកបដោយភាពរលើបរលោង យ៉ាងល្អឥតខ្ចោះ និងសាកសមបំផុតគ្រប់ស្ថានភាពតម្រូវ​ការចំបាច់។ ទន្ទឹមនឹងភាពហ៊ឺហានេះផងដែរ លោក Arnt-Gøran Hartvig ដែលជាអ្នកវិទ្យាសាស្ដ្រខាងផ្នែក ច្នៃម៉ូតរថយន្ដស្ពត និង លោក Marius Bornstein បានប្រកាសកាលពីម្សិលមិញថា ម៉ូដែលមួយនេះ នឹង ធ្វើការវិវត្ដផ្នែកនៃការបង្កើតថាមពល ដោយប្រើ ថាមពលអ៊ីដ្រូសែន ជំនួសឲ្យថាមពលសាំង ដែលស៊េរីមុន ធ្លាប់បានប្រើប្រាស់កន្លងមក។ គោលដៅនៃការបង្កើតគម្រោងនេះឡើង គឺដើម្បីកាត់បន្ថយការចំណាយ ប្រចាំថ្ងៃ ជា​មួយ​នឹងការប្រើប្រាស់សាំង ហើយសមភាពរបស់ Hyundai Tucson ស៊េរីឆ្នាំ ២០១៥ នេះអាចរត់បានពេញមួយ ថ្ងៃតែម្ដង ជាមួយនឹងការបញ្ចូលសារធាតុអ៊ីដ្រូសែន ពេញចំណុះ។ 

ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនៃរថយន្ដប្រើសារធាតុអ៊ីដ្រូសែន គឺដំបូងឡើយមានត្រឹមតែផលិតផលរបស់ក្រុមហ៊ុន តូយូតា គឺម៉ូដែល Toyota FCV ក្រោយមកទៀត ក៏លេចឮថា ក្រុមហ៊ុន Audi ក៏មានបំណងចង់ ផលិត​រថយន្ដប្រភេទនេះផងដែរ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ topspeed.


Tags: vehicle Hyundai Tucson Fuel Cell