CamNews

យល់ដឹង 

លោក Jack Ma ពន្យល់​ពី​ដើម​ហេតុ នាំ​ឲ្យ​សម្រេច​ប្រើ​ឈ្មោះ «Alibaba»

ចិន៖ មានសំណើរជាច្រើន បានចោទសួរទៅកាន់លោក Jack Ma មេធំរបស់ Alibaba ប៉ុន្តែសំណួរ ដែលគួរឲ្យចាប់អារម្មណ៍ ជាងគេនោះគឺថា តើហេតុអ្វីបានជាលោក  ជ្រើសរើសឈ្មោះ «Alibaba»? ចម្លើយយ៉ាងខ្លីបំផុត គឺលោកចង់បង្កើតក្រុមហ៊ុនមួយ ដែលមានលក្ខណៈអន្តរជាតិ និងប្រើឈ្មោះ អន្តរជាតិ ប៉ុន្តែចម្លើយនេះ វាហាក់ដូចជាខ្លី និងមិនអស់ន័យនោះទេ។

លោក Jack Ma បានបង្ហោះនៅលើគេហទំព័រ Alibaba ថាដើមហេតុដែលនាំឲ្យប្រើឈ្មោះ «Aliba - ba» មានដូចខាងក្រោម៖

នៅថ្ងៃមួយ លោកបានទៅកាន់ ទីក្រុង San Francisco និង  បានចូលផឹកកាហ្វេ នៅក្នុងហាងមួយ ពេលនោះ លោកបានគិតឃើញពាក្យមួយ គឺ «Alibaba» ថា វា   គឺជាឈ្មោះមួយដ៏ល្អ។ ពេលនោះ លោក  បានសួរទៅកាន់ អ្នក  បម្រើស្រីថា តើអ្នកស្គាល់ ឬដឹងអំពី «Alibaba» ទេ? ពេលនោះ អ្នក បម្រើស្រីបានឆ្លើយថា ស្គាល់ និងដឹងរឿងរ៉ាវវាច្រើន។ លោក Jack Ma ក៏   សួរបន្ដទៀតថា តើអ្នក ដឹងដោយរបៀបណា? អ្នកបម្រើស្រីបានឆ្លើយថា Alibaba ជារឿងនិទានមួយ  និង មានន័យ ជាភា សា អង់គ្លេសថា «Open Sesame»។

ក្រោយចេញពីហាងកាហ្វេ លោក Jack Ma បានសួរទៅកាន់មនុស្ស ប្រមាណ ៣០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ មានជនជាតិអាមេរិក ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន និងចិន ពេលនោះ ពួកគេបានឆ្លើយដូចគ្នាថា ស្គាល់ Alibaba។ ក្រោយពីទទួលចម្លើយនេះ លោក Jack Maក៏សម្រេច ដាក់ឈ្មោះ ក្រុមហ៊ុនថា Alibaba តែម្ដង។

គួរបញ្ជាក់ ថា Alibaba បង្កើតឡើងនៅឆ្នាំ ១៩៩៩     ក្នុង  ប្រទេសចិន ដោយមាន សហស្ថាបនិក ១៨នាក់ ជាមួយនឹងលុយ ៦ម៉ឺនដុល្លារអាមេរិក តែពេលនេះអាចរកចំណូលបានជិត ១២ពាន់លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jack Ma Alibaba