យល់ដឹង៖ នេះជាវីដេអូមួយ ដែលត្រូវបានគេបង្ហាញជួន តាមរយៈប្រព័ន្ធអ៊ីនធរណេត ដែល
ស្ដីអំពី ការបញ្ជូនយានមួយទៅក្នុងដែនលំហអាកាស ដ៏សែនខ្ពស់ ហើយយាននោះទៀតសោត
ជាយានពុំមានម៉ាស៊ីនឡើយ គឺវាគ្រន់តែប្រើអុកស៊ីសែនប៉ុណ្ណោះ។ អ្វីដែលគួរអោយគត់សម្គាល់
គឺថា នៅក្នុងយាននោះ ត្រូវបានគេដាក់កាមេរ៉ា សម្រាប់ចាប់យកនូវទិដ្ឋភាពទាំងឡាយ ដែល
មាននៅលើផែនដីយើង។
លោក David Windestal ជនជាតិស៊ុយអ៊ែត ដែលជាអ្នកមានគំនិតច្នៃប្រឌិត យាននោះឡើង
បាននិយាយថា យាន្ដដែលភ្ជាប់ជាមួយពោងបាឡុងនេះ ត្រូវបានគាត់បង្ហោះចេញពីប្រទេស
ស៊ុយអ៊ែត ទៅក្នុងដែនលំហ ក្នុងកម្ពស់ប្រហែលជា ៣៣១០៣ ម៉ែត្រ គឺក្នុងគោលបំណងចង់
មើលឃើញនូវអ្វីៗដែលប្លែក ដែលមាននៅផែនដីយើងនេះ។
គាត់បានបន្ដថា ក្រៅពីចាប់បាននូវទិដ្ឋភាព ដែលមាននៅលើផែនដី យាន្ដរបស់គាត់ ដែលមាន
ផ្ទុកកាមេរ៉ា ក៏នូវក្ដោបក្ដាប់បានអំពើកម្លាំងខ្យល់ ក្នុងដែនអាកាស បំរ៉ែបំរួលនៃអាកាសធាតុ និង
នីវ៉ូទឹកសមុទ្រ នៅលើផែនដីផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕
ដោយ៖ ណារិន្ទ
ប្រភព៖ research