CamNews

យល់ដឹង 

ជួបគ្នាម្ដង ឬពីរដង រួចនាំគ្នាឡើងលើគ្រែ នឹងទៅជាយ៉ាងណា?


យយ់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Brigham Young រដ្ឋ
Utah សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា មានដៃគួរកាន់តែច្រើនឡើងៗ បានបែកបាក់
គ្នាទៅវិញ ខណៈដែលពួកបានស្គាល់គ្នា ត្រឹមមួយដង ឬពីរដង ហើយហ៊ានលេងល្បែងស្នេ
ហា លើគ្រែជាមួយគ្នានោះ។



តាមការបង្ហាញតួលេខ របស់សាកលវិទ្យាល័យគឺថា រយៈពេលខ្លីចុងក្រោយនេះ មានដៃគូរ
ស្នេហាប្រមាណជា ១១,០០០នាក់ មិនបានបន្ដទំនាក់ទំនងរបស់ពួកគេ បានយូរឡើយ ស្រប
ពេលដែល ពួកគេបានរូមភេទជាមួយគ្នា នៅពេលដែលគេ ជួបគ្នាលើកដំបូង។

ប្រភពខាងលើបានបន្ដទៀតថា​ ក្នុងសហរដ្ឋអាមេរិក មានចំនួនមនុស្សស្រីប្រមាណជា ៩.៥
ភាគរយ ច្រើនជាងបុរស ដែលតែងតែទទួលការឈឺចាប់ បន្ទាប់ពីគួរស្នេហ៍ របស់ពួកគេបោះ
បង់គេចោល។



ដូច្នេះហើយ ក្នុងនាមយើងជាមនុស្សស្រី មិនថាជនជាតិអាមេរិក អាស៊ី ឬជាពិសេសស្រ្ដីខ្មែរ
យើងទេ ចូរអ្នកត្រូវប្រុងប្រយ័ត្នចំពោះខ្លួនជានិច្ច កុំឆាប់ជឿគេ (ប្រុសៗដែលទើបស្គាល់គ្នាដំ
បូង) ពេក ព្រោះអាចមានវិបត្ដិ និងការឈឺចាប់ចំពោះខ្លួនឯង និងដល់គ្រួសារផងដែរ នៅ
ពេលខាងមុខ៕

ដោយ៖ វត្ដី
ប្រភព៖ research


Tags: lifestyle knowledge fist sex US