CamNews

កីឡាអន្តរជាតិ 

Ryan Giggs នាំមិត្តរួមក្រុមចាស់ៗ មករួមគ្នាជួយ ដឹកនាំ Manchester United ទាំងអស់គ្នា

ដូចដែលទស្សនិកជន បានដឹងហើយថា បន្ទាប់ពី​ David Moyes បានចាកចេញពីក្រុម Manchester United​ ហើយនោះ Giggs ជាកីឡាករជើងចាស់ ត្រូវបានគេ លើកដាក់ជាអ្នកដឹកនាំ បណ្តោះអាសន្ន សិនមុនពេល ដែលរកអ្នក ដឹកនាំថ្មីបាន ។



យើងបានស្គាល់ថា Giggs គឺជាកីឡាករ ឆ្មើមម្នាក់ដ៏ល្បី របស់ Manchester United ដែលស្ថិត នៅ ក្រោមការ ដឹកនាំរបស់ Sir Alexferguson ។ ក្រៅពី Giggs នោះក៏មាន កីឡាករផ្សេងៗ ទៀតផង ដែរ មានដូចជា Paul Scholes, Phil Nevile, Nicky Butt, Beckham ជាដើម ។ ដើម្បីស្តារមុខមាត់ក្រុម ក្នុង ៤ ប្រកួតចុងក្រោយនេះ Giggs បានហៅមិត្តភក្តិចាស់ ទាំងនោះមក ជួយគ្នា ។ Giggs នឹងដើរតួ ជាអ្នកដឹកនាំ ចំណែក Paul Scholes, Nicky Butt និង Phil Nevile នឹងទទួលបន្ទុក ក្នុងការបង្វឹកកូនៗ ក្រុមរបស់ខ្លួន ។



ដោយមានការ ជួយជ្រោមជ្រែង ពីសំណាក់មិត្តចាស់ Giggs បានប្រាប់ទៅ ទស្សនិកជនថា គាត់ ព្យាយាមលើក យកយុទ្ធល្អចាស់ៗ ដែល Manchester United ធ្លាប់ប្រើប្រាស់​ មកលេងសារជាថ្មី ។ យើងចាំមើលថា ៤ ប្រកួតចុងក្រោយ នេះនឹងទៅជាយ៉ាងណា ដោយចុងសប្តាហ៍នេះ Manchester United នឹងជួបជាមួយ Norwich ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: football manchester united giggs paul scholes phil nevile nicky butt