អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃក្រុមគ្រួសារមួយ ដែលដឹកនាំដោយឪពុក បាននាំ
កូនប្រុសស្រី ទៅឡើងលើផ្ទាំងថ្មខ្ពស់ មានសភាពចោទ និងប្រកបដោយគ្រោះថ្នាក់ខ្លំាងនោះ
គឺបានធ្វើអោយមនុស្សជាច្រើន បានរិះគន់យ៉ាងខ្លាំង នូវទង្វើររបស់ពួកគេ។
លោក DeMartino មានវ័យ ៤០ឆ្នាំ បាននិយាយថា នៅពេលទំនេរ គាត់តែងតែបានព្យាយាម
ឡើងលើផ្ទាំងថ្ម ដែលមានលក្ខណៈចោទខ្លាំង ហើយប៉ុន្មានថ្ងៃមុននេះទៀតសោត គាត់ក៏បាន
នាំភរិយា និងកូនស្រី ប្រុស របស់គាត់ ដែលមានអាយុទើប ១៤ និង ១២ឆ្នាំឡើងផ្ទាំងថ្មីនោះ
ដែរ។
ផ្ទាំងថ្ម ដែលមានលក្ខណៈចោទនោះ គឺមានទីតាំងស្ថិតនៅតំបន់ Navada សហរដ្ឋអាមេរិក
ដែលមានកម្ពស់ដល់ទៅ ៣២០ហ្វីតឯណ្ណោះ។
លោក DeMartino បានបន្ដថា ទោះបីជាគាត់ធ្លាប់ធ្លាក់បាក់ជើង ពីការឡើងផ្ទាំងថ្មនេះ ក៏ដោយ
ក៏គាត់នូវតែមានចំណាប់អារម្មណ៍ ចង់ធ្វើវាដែរ ហើយក្រុមគ្រួសារគាត់ ក៏មានចំណាប់អារម្មណ៍
ដោយគាត់ផងដែរ។ តែអ្នកយល់យ៉ាងណា ចំពោះសកម្មភាពប្លែកៗ របស់គាត់?
ដោយ៖ ណារិន្ទ
ប្រភព៖ newsday