អាម៉េរិក ៖ មនុស្ស ២១នាក់ បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពួកគេ
បានដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ក្នុងសកម្មភាពមនុស្សធម៌។
អ្នករៀបចំមួយរូបបានឲ្យដឹងថា មនុស្សទាំង ២១នាក់នោះ រស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាម៉េរិក
បានដុតខ្លួនឯងរយៈពេល ៣២វិនាទី ដោយបានជាប់ក្នុងបញ្ជី Guinness World Record និងក្នុង
សកម្មភាពមនុស្សធម៌ រ៉ៃអង្គាសប្រាក់ផងដែរ។
បន្ទាប់ពីការដុតនឹងភ្លើង អស់រយៈពេល ៣២វិនាទីហើយនោះ ក្រុមអ្នកស្ម័គ្រចិត្តទាំង ២១នាក់
នោះ ត្រូវបានគេប្រើប្រាស់ឧស្ម័ន ដើម្បីពន្លត់ភ្លើងវិញ។
នៅក្នុងព្រឹត្តិការណ៍ដ៏កម្រមួយនេះ មានអ្នកចូលរួមជាង ១.៥០០នាក់ ក្រោមការរៀបចំឡើង
ដោយធនាគារ Cleveland Food Bank សហការជាមួយ អង្គការក្រៅរដ្ឋាភិបាល ក្នុងគោលបំ
ណងរ៉ៃអង្គាសប្រាក់ ជួយជនក្រីក្រ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)
- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ
- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន
- អីយ៉ា! Samsung បោះទុនច្រើនជាមួយ Note 3 ណាស់តើ ជួលសុទ្ធតែ Messi ផ្សាយពាណិជ្ជកម្ម
- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល