CamNews

ព័ត៌មានបច្ចេកវិទ្យា 

ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញណែនាំផលិតផល បច្ចេកវិទ្យាថ្មីៗ ធំ២ ផ្សេងគ្នា

បើយោងតាមលិខិតអញ្ជើញ របស់ក្រុមហ៊ុនផលិតឧបករណ៍ Mobile ធំៗពីរ កាលពីពេលកន្លង
ទៅថ្មីៗនេះ យើងឃើញថា នៅថ្ងៃនេះ (២២ ខែ តុលា) នឹងមានព្រឹត្តិការណ៍បង្ហាញណែនាំនូវ
ផលិតផលបច្ចេកវិទ្យា ធំៗពីរ ផ្សេងគ្នា។ ក្នុងនោះ មួយគឺជាព្រឹត្តិការណ៍របស់ Nokia ហើយ
មួយទៀត ជាព្រឹត្តិការណ៍របស់ Apple ។

តាមលិខិតអញ្ជើញរបស់ Nokia ដែលបានផ្ញើទៅក្រុមអ្នកសារព័ត៌មាន កាលពីប៉ុន្មានសប្តាហ៍
មុននេះ គេនឹងប្រារព្ធព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយ ដើម្បីបង្ហាញណែនាំផលិតផលថ្មីៗ របស់ខ្លួន
នៅរសៀលថ្ងៃនេះ (ប្រហែលម៉ោង ២ រសៀល) ឯប្រទេស អារ៉ាប់។ នៅក្នុងព្រឹត្តិការណ៍នេះ
អ្នកវិភាគជាច្រើន បានធ្វើការសន្និដ្ឋានថា Nokia នឹងបង្ហាញណែនាំនូវ ស្មាតហ្វូន Lumia 1520,
tablet Nokia, Lumia 929, Lumia 1320, ស្មាតហ្វូន Ahsa ថ្មី រួមជាមួយឧបករណ៍ស្តាប់តន្រ្តីដ៏
តូច Nokia Guru ផងដែរ, នេះបើយោងតាមបណ្តាព័ត៌មាន និងរូបភាពចចាមអារាម ដែលបាន
លេចចេញ កាលពីពេលថ្មីៗនេះ។

រីឯខាង Apple វិញ គេក៏នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍ បង្ហាញណែនាំផលិតផលថ្មី ផ្ទាល់ខ្លួនមួយ
ដែរ នៅថ្ងៃនេះ (២២ តុលា) គឺត្រូវនឹងវេលាម៉ោង រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ (ម៉ោងនៅ
កម្ពុជា) ឯសហរដ្ឋអាមេរិច។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមអ្នកវិភាគបានរំពឹងថា iPad ជំនាន់ទី៥
និង iPad mini អេក្រង់ Retina នឹងជាតួសំខាន់ ដែល Apple នឹងលើកយកមកបង្ហាញ។ ក្រៅពី
Tablet ថ្មីពីរនេះ Apple ក៏អាចនឹងធ្វើការបង្ហាញនូវផលិតផលថ្មីៗមួយចំនួនទៀតផងដែរ ដូចជា
iPod ថ្មី, ប្រព័ន្ធប្រតិបត្តិការ OS X Mavericks, Mac Pro ថ្មី, Macbook Pro និង Mac mini (update),
Apple TV តែគួរឲ្យស្តាយ iWatch (smartwatch) គឺនឹងមានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ យប់
នេះឡើយ។

ដូច្នេះ សូមប្រិយមិត្ត តាមដានទាំងអស់គ្នាថា នៅថ្ងៃនេះ ទាំង Nokia និង Apple នឹងបង្ហាញណែ
នាំ នូវឧបករណ៍បច្ចេកវិទ្យាថ្មីអ្វីខ្លះ ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ
- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន

- អីយ៉ា! Samsung បោះទុនច្រើនជាមួយ Note 3 ណាស់តើ ជួលសុទ្ធតែ Messi ផ្សាយពាណិជ្ជកម្ម

- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)

- Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី

ដោយ៖ សិលា


Tags: 2 events new products nokia apple hightech