CamNews

ទូរស័ព្ទ 

លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 - ស្មាតហ្វូន Lumia ស៊េរីមធ្យម អេក្រង់ 6"?

ទន្ទឹម​នឹង Lumia 1520, tablet Nokia, Lumia 929 ហើយថ្មីៗនេះបំផុតគឺ Nokia Guru, គណនី
@evleaks បាន​បន្តបង្ហោះនូវរូបភាពមួយទៀត ដែលត្រូវគេចាត់ទុកថា វាគឺជារូបភាពផ្លូវការ
របស់ Lumia 1320 ដែលជាស្មាតហ្វូនមានអេក្រង់ធំ ស្ថិតក្នុងស៊េរីមធ្យម ហើយលទ្ធភាពច្រើន
ក៏នឹងត្រូវបាន​បង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Nokia World ដែលនឹង​ប្រារព្ធឡើង នៅរសៀល
ថ្ងៃនេះផងដែរ។

បើយើងមើលទៅលើរូបភាព យើងអាចសំគាល់ឃើញថា Lumia 1320 នឹងជាស្មាតហ្វូន Lumia
មានអេក្រង់ធំ (ទំហំ 6 inch) វាមានកាមេរ៉ាក្រោយទំហំ
5MP អេក្រង់មានកំរិតពន្លឺត្រឹមតែកំរិត
HD ដោយសារតែ តាមប្រភពមួយចំនួនបានឲ្យដឹងថា Lumia 1320 គ្រាន់តែជាស្មាតហ្វូន WP8
ស៊េរីមធ្យម មានអេក្រង់ទំហំធំ ដូចទៅនឹង Lumia 625 ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Nokia World បង្ហាញណែនាំផលិតផលថ្មីៗ របស់ Nokia នឹង
ប្រារព្ធធ្វើឡើងជាផ្លូវការ នៅថ្ងៃនេះ វេលាម៉ោង ២ រសៀល៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- អីយ៉ា! Samsung បោះទុនច្រើនជាមួយ Note 3 ណាស់តើ ជួលសុទ្ធតែ Messi ផ្សាយពាណិជ្ជកម្ម
- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)

- Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី

- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌

- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: official photo Nokia Lumia 1320 smartphone hightech