នៅក្នុងស្ប៉តពាណិជ្ជកម្មទី២ សំរាប់ Galaxy Note 3 និង Galaxy Gear យើងឃើញថា Samsung
បានបោះទុនកាន់តែច្រើនជាងមុន ដោយលើកនេះ ការផ្សាយពាណិជ្ជថ្មីរបស់ Samsung គឺមាន
លក្ខណៈប្លែកជាងមុន ដោយមានការដាក់បញ្ចូលនូវកីឡាដ៏ពេញនិយមមួយ គឺកីឡាបាល់ទាត់
ហើយកីឡាករបាល់ទាត់ដែល Samsung ជួលមកផ្សាយពាណិជ្ជកម្មសំរាប់ Note 3 គឺ កីឡាករ
លំដាប់កំពូល លេខ១ របស់ពិភពលោក Lionel Messi ។
លោក Younghee Lee អនុប្រធានផ្នែកទូរស័ព្ទរបស់ Samsung បានឲ្យដឹងថា ស៊េរីឧបករណ៍ Mobile
Samsung Galaxy គឺជាការរួមបញ្ចូលគ្នាទាំងអស់ នូវការតាមរកភាពឈ្លក់វង្វេង ជក់ចិត្តដិតអារម្មណ៍
"បើទោះជានោះគឺជាការឈ្លក់វង្វេងនឹងផ្នែក សិល្បៈ កីឡា ឬផ្នែកសប្បុរសធម៌ក្តី ក៏យើងខ្ញុំតែងតែ
ជម្រុញ លើកទឹកចិត្ត និងជួយជ្រោមជ្រែង ដើម្បីឲ្យគ្រប់រឿងទាំងនោះ កាន់តែល្អជាងមុន។ ផលិតផល
ថ្មីទាំងពីររបស់យើងខ្ញុំ គឺពិតជាវត្ថុធាតុផ្សំមួយ ដែលអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា អាចតាម
រកភាពឈ្លក់វង្វេងរបស់ខ្លួន និងធ្វើឲ្យពិភពលោកកាន់តែសម្បូរបែប តាមវិធីដ៏មានប្រសិទ្ធិភាពមួយ",
លោក Younghee Lee ចែករំលែក៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)
- Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី
- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌
- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core
ដោយ៖ សិលា