CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី

បន្ទាប់ពីការផ្លាស់ប្តូរជាបន្តបន្ទាប់ស្តីពី Interface ក៏ដូចជាការរចនាម៉ូត Facebook ប្រហែលជា
នៅមានរឿងជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីបំពេញសេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ ឲ្យ
កាន់តែពេញចិត្តថែមទៀត។ ជាក់ស្តែង ថ្មីៗនេះ Facebook កំពុងតែចង់ធ្វើការផ្លាស់ប្តូរប៊ូតុង
Like ដែលកំពុងតែប្រើរាល់ថ្ងៃនេះចេញ។ នៅមិនទាន់ច្បាស់ថា ការផ្លាស់ប្តូរនេះ វាសក្តិសម
ជាមួយផ្នែកខាងក្នុងរបស់ Facebook ឬក៏អត់នោះទេ ប៉ុន្តែការរចនាម៉ូតប៊ូតុង Like ថ្មីនេះ កំពុង
តែទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ជាពិសេសគឺ
អ្នកចូលចិត្តលេង Facebook នេះតែម្តង។
ប៊ូតុង Like ថ្មី (ស្តាំ) ត្រូវបានរចនាម៉ូតដោយមាន logo Facebook ផ្នែកខាងក្នុង
អ្នកតំណាងរបស់ Facebook បានបញ្ជាក់ពីការនឹងមានការផ្លាស់ប្តូរប៊ូតុង Like ថ្មី ដោយបច្ចុប្បន្ន
ប៊ូតុង Like ថ្មីនេះ កំពុងតែស្ថិតក្នុងដំណាក់កាលពិសោធសាកល្បង និងមិនទាន់ព័ត៌មានអ្វីច្រើន
ស្តីពីការផ្លាស់ប្តូរនេះ នៅឡើយទេ។ ឆ្លើយតបនឹងសំណួររបស់គេហទំព័រ The Next Web, អ្នក
តំណាងរបស់ Facebook បានឲ្យដឹងថា: "យើងខ្ញុំកំពុងតែធ្វើពិសោធ ផលិតផលថ្មីមួយចំនួន ក៏
ដូចជាគំរោងផ្សេងទៀត។ សំរាប់ពេលនេះ យើងខ្ញុំ មិនទាន់មានព័ត៌មានអ្វីច្រើន ចង់ចែករំលែក
ទេ"៕
ប៊ូតុង Like ចាស់ ត្រូវបានរិះគន់ថា រចនាម៉ូតសាមញ្ញពេក

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌
- Nokia អចេតនា ធ្វើឲ្យលេចចេញនូវតំលៃលក់ Phablet Lumia 1520, chip quad core

- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក

- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)

- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Facebook new design Like button social network hightech