CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru នៅក្នុងព្រឹត្តិការណ៍ រសៀលនេះ?

បើតាមការបង្ហើបរបស់ @evleaks, លទ្ធភាពច្រើនដែល Nokia នឹងធ្វើការបង្ហាញនូវ ឧបករណ៍
ស្តាប់តន្ត្រី ដ៏តូចមួយ ដែលមានឈ្មោះហៅថា Nokia Guru

តាមប្រភពបានឲ្យដឹងថា Guru នឹងជាផលិតផលមួយ ប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹង
iPod Shuffle (ជាឧបករណ៍ស្តាប់តន្រ្តី ទទួលបានជោគជ័យច្រើនគួរសម របស់ Apple) ដូច្នេះ
ហើយ Guru អាចនឹងត្រូវបាន Nokia ផ្តោតអារម្មណ៍ច្រើនទៅលើវា ទាំងការរចនាម៉ូត សមត្ថ
ភាព តំណភ្ជាប់ ហើយជាពិសេសគឺតំលៃលក់។

មកដល់ពេលនេះ យើងនៅមិនទាន់មានរូបភាពច្រើនឡើយស្តីពី Nokia Guru ។ បើតាមការ
ប៉ាន់ស្មាន វាជាឧបករណ៍ស្តាប់តន្រ្តីមានរាងតូច និងមានច្រើនពណ៌ស្អាតៗបែប Style យុវវ័យ
ដូចទៅនឹងបណ្តាស៊េរីស្មាតហ្វូន Lumia ដែរ។ ទន្ទឹមនឹងនោះ @evleaks ក៏បានបង្ហើបឲ្យដឹង
ដែរថា Guru នឹង Support តំណភ្ជាប់ NFC ដែលអាចភ្ជាប់បានយ៉ាងល្អជាមួយបណ្តាស្មាតហ្វូន
ដែលមាន NFC ជាពិសេសគឺបណ្តាស្មាតហ្វូន Nokia ថ្មីៗ ដែលប្រើ Windows Phone 8

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន
- អីយ៉ា! Samsung បោះទុនច្រើនជាមួយ Note 3 ណាស់តើ ជួលសុទ្ធតែ Messi ផ្សាយពាណិជ្ជកម្ម

- ដាក់កាមេរ៉ានៅក្រោមរទេះរុញ ដើរថតនារីស្លៀកសំពត់ខ្លី ក្នុងផ្សារទំនើប (មានវីដេអូ)

- Facebook កំពុងពិសោធ ការរចនាម៉ូតប៊ូតុង Like ថ្មី

- Google Nexus 5 បង្ហាញខ្លួនជាមួយនឹងពណ៌ចម្រុះ ជាច្រើនពណ៌

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Nokia compact music device Guru hightech